website_news:2023110703

ក្រោយភាគីថៃរឹតបន្តឹងការចេញ-ចូលលើពលករ អាជ្ញាធរកម្ពុជាចុះធ្វើការសម្របសម្រួល

https://kohsantepheapdaily.com.kh/article/1768591.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ១០ ខែ កក្កដា ឆ្នាំ ២០២៣ ម៉ោង ០៩:៤៦

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរក្រោយភាគីថៃរឹតបន្តឹងការចេញ-ចូល បណ្តាលឱ្យមានការកកស្ទះ ក៏ត្រូវខាងអាជ្ញាធរកម្ពុជាបានធ្វើការសម្របសម្រួលលែងកកស្ទះដូចមុនហើយ គិតចាប់ពីថ្ងៃទី០៨ កក្កដា ឆ្នាំ២០២៣ នៅច្រកខ្លងលឹកថៃ ឈមច្រកអន្តរជាតិប៉ោយប៉ែត ។

សូមរំលឹកថា៖ ពលរដ្ឋខ្មែរត្រូវភាគីថៃរឹតបណ្តឹងការចេញ-ចូលបណ្តាលឱ្យកកស្ទះច្រើនម៉ោង ក្នុងឱកាសដែលចុះសម្របសម្រួល ខាងភាគីអាជ្ញាធរកម្ពុជាគឺមានវត្តមានរបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានជួបគ្នាភាគីថៃនៅច្រកខ្លងលឹក ប្រទេសថៃ ។ លោក គាត ហ៊ុល បានប្រាប់ថា ក្រោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាអោយបញ្ឈប់សកម្មភាពបោះត្រាប័ណ្ណព្រំដែនកម្ពុជា-ថៃយកលុយក្រៅសេវាចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ហើយភាគីថៃបានរឹតបន្តឹងពលរដ្ឋកម្ពុជាចេញ-ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកម្ពុជា ដែលឈមច្រកខ្លងលឹកថៃ បណ្តាលឱ្យកកស្ទះប៉ះពាល់ដល់ពលរដ្ឋកម្ពុជាដែលជាអាជីវករខ្មែរ និងកម្មករលក់ដូរផ្សាររុងក្លឿ ប្រទេសថៃ ។

លោកបានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី០៨ កក្កដា ពលរដ្ឋកម្ពុជាដែលចេញ-ចូលត្រូវបានកកស្ទះពេលព្រឹក នៅពេលដែលសម្រុកចេញបណ្តាលឱ្យស្ទះភ្លាមៗ ហើយអាជ្ញាធរក្រុងប៉ោយប៉ែត រួមជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានជួបសម្របសម្រួលជាមួយភាគីថៃនៅច្រកខ្លងលឹកថៃ ដែលចាប់ពីពេលនេះតទៅ ដំណើរការចេញ-ចូលគឺមានលក្ខណៈដូចធម្មតា ។ ទន្ទឹមនេះ អាជីវករបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ឈប់សកម្មភាពបោះត្រាប័ណ្ណព្រំដែនកម្ពុជា-ថៃយកប្រាក់ពេលចេញ-ចូល ដែលម្តងចំណាយ៥០បាត ស្មើប្រាក់រៀល៧.០០០រៀល បើកម្មករអូសរទេះ១ថ្ងៃចេញ-ចូល៤ទៅ៥ដងអស់ប្រមាណ២០០ទៅ២៥០បាតធ្វើឱ្យប៉ៈពាល់ដល់ជីវភាពគ្រួសារ ។

អាជីវករបានបញ្ជាក់ថា នៅផ្សាររុងក្លឿ ប្រទេសថៃ មានពលរដ្ឋកម្ពុជាដែលរស់នៅក្រុងប៉ោយប៉ែតនិងតាមបណ្តាខេត្តទៅលក់ដូរមានប្រមាណជា៨០% មាន២០% ជាពលរដ្ឋថៃ ហើយពលរដ្ឋកម្ពុជាមានទិញតូបនិងជួលតូបមានតំលៃខ្ពស់ ឬថ្លៃពេកលក់រយៈពេលកន្លងមក ត្រូវបានសមត្ថកិច្ចថៃចាប់ទំនិញនិងអ្នកលក់ចោទប្រកាន់ទំទិញក្លែងកម្មសិទ្ធិបញ្ញា ត្រូវបានដាក់ទោស និងផាកវិន័យ ខ្លះត្រូវបានធ្លាក់ខ្លួនក្រ ព្រោះលក់ដូរនៅផ្សាររុងក្លឿ ប្រទេសថៃ ។

website_news/2023110703.txt · Last modified: 2023/07/11 10:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki