website_news:2023110904

លោកស្រី ឆាយ ស៊ីវលីន៖ករណីឆបោកនិងចាប់ជំរិតក្នុងកម្ពុជា ពិតជារំនាំងរាំងខ្ទប់លំហូរទេសចរចិន

https://www.rfi.fr/km//20230908-?utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ៖ 08/09/2023 - 14:37

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រនេះ លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឯកភាពថា ករណីឆបោកនិងចាប់ជំរិតក្នុងប្រទេសកម្ពុជា ពិតជារនាំងមួយរាំងខ្ទប់លំហូរទេសចរចិនមកកម្ពុជា ក្រោយករណីទាំងនេះ ត្រូវបានផ្សព្វផ្សាយដល់សាធារណជនចិនទាំងមូល។ ទន្ទឹមគ្នានេះ លោកស្រីគូសបញ្ជាក់ដែរថា លំហូរទេសចរចិនមកកម្ពុជា បច្ចុប្បន្ននេះ នៅមានកម្រិតនៅឡើយ ខណៈអ្នកដំណើរភាគច្រើនមកកម្ពុជា គឺដើម្បីបំពេញបេសកកម្មការងារប៉ុណ្ណោះ ដោយមិនមែនក្នុងគោលដៅទេសចរសុទ្ធសាធឡើយ។ ការបញ្ជាក់ពីលោកស្រី ឆាយ ស៊ីវ លីន យ៉ាងដូច្នេះ ធ្វើឡើងនៅចំពោះមុខកាសែតជប៉ុន Nikkei Asia ដែលបានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «កេរ្តិ៍ឈ្មោះកម្ពុជាជាជម្រកនៃបទល្មើសឆបោក គឺជារនាំងលំហូរទេសចរចិនមកកម្ពុជា»។

website_news/2023110904.txt · Last modified: 2023/09/11 10:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki