website_news:2023110905

ការដាក់ពាក្យស្នើសុំកូតាបុគ្គលិកបរទេសមកធ្វើការនៅកម្ពុជាឆ្នាំ២០២៤ ឥឡូវត្រូវបានបើក

https://www.khmertimeskh.com/501357685//?p=1357685 Khmer Times September 9, 2023

កម្ពុជាបានបើកកម្មវិធីសម្រាប់អាជីវកម្ម ដើម្បីដាក់ពាក្យស្នើសុំកូតាបុគ្គលិកបរទេស។ នៅក្រោមប្រព័ន្ធកូតា ក្រុមហ៊ុនក្នុងស្រុកដែលមានបុគ្គលិកបរទេស អាចមានត្រឹម ១០ភាគរយ។ រដ្ឋាភិ បាលកម្ពុជាបានបើកកម្មវិធីសម្រាប់អាជីវកម្ម ដើម្បីដាក់ពាក្យសុំកូតាបុគ្គលិកបរទេស។ ការដាក់ពាក្យស្នើសុំ នឹងផុតកំណត់ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣។ យោងតាមច្បាប់ការងាររបស់កម្ពុជា អាជីវកម្ម ដែលចង់ជួលបុគ្គលិកបរទេស ត្រូវដាក់ពាក្យសុំកូតានិយោជិតបរទេសពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។

វិធីគណនាមានដូចខាងក្រោមៈ

• បុគ្គលិកការិយាល័យ បីភាគរយ

• កម្មករជំនាញ ប្រាំមួយភាគរយ និង

• កម្មករគ្មានជំនាញ មួយភាគរយ។

បន្ទាប់ពីទទួលបានកូតារួច ក្រុមហ៊ុនអាចស្នើសុំបណ្ណការងារតាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យពលករបរទេសរបស់កម្ពុជាឬហៅកាត់ (FWCMS)។ តើក្រុមហ៊ុនអាចមានកូតាបុគ្គលិកបរទេសលើសពីនេះបានទេ?

អាជីវកម្មនៅក្នុងប្រទេសកម្ពុជាអាចមានកូតានិយោជិតបរទេសលើសបាន ប្រសិនបើពួកគេគោរពតាមច្បាប់ដូចខាងក្រោមៈ

• ម្ចាស់ ឬនាយកក្រុមហ៊ុនត្រូវដាក់ពាក្យស្នើសុំទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួលបុគ្គលិកបរទេសបន្ថែម ដោយមានកិច្ចសន្យាការងាររបស់ពួកគេភ្ជាប់មកជាមួយ។

• បំពេញពាក្យសុំប័ណ្ណការងារតាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យពលករបរទេសរបស់កម្ពុជា

• បង់ថ្លៃប័ណ្ណការងារ។

• និងមានទិដ្ឋាការ ឬប័ណ្ណស្នាក់នៅដែលមានសុពលភាពសម្រាប់បុគ្គលិកបរទេស។

អធិការកិច្ចបណ្ណពលករបរទេស

ធុរកិច្ចបរទេសដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជាគួរតែដឹងថារដ្ឋាភិបាល ចុះត្រួតពិនិត្យលិខិតអនុញ្ញាតពលករបរទេសតាមរយៈក្រុមអធិការកិច្ចពលកម្មបរទេសចម្រុះ (JFWIT)។ ការចុះត្រួតពិនិត្យនេះអាចត្រូវបានធ្វើឡើងដោយមានឬគ្មានការជូនដំណឹងជាមុន។

មន្ត្រីអធិការកិច្ចអាចស្នើពិនិត្យច្បាប់ចម្លងឯកសារសំខាន់ៗមួយចំនួនដូចជា៖

• លក្ខន្តិកៈក្រុមហ៊ុន

• លិខិតអនុញ្ញាត្តកូតាដើម្បីជួលបុគ្គលិកបរទេស

• កិច្ចសន្យាការងាររបស់និយោជិតបរទេស

• លិខិតឆ្លងដែន និងទិដ្ឋាការរបស់និយោជិតបរទេស ឬប័ណ្ណការងារ និងសៀវភៅការងាររបស់និយោជិតបរទេស ក្នុងចំណោមឯកសារផ្សេងៗទៀត។

• របៀបទទួលបានប័ណ្ណការងារនៅកម្ពុជា

ពលករបរទេសដែលកំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជានឹងត្រូវមានទិដ្ឋាការអាជីវកម្មដែលមានសុពលភាពប្រភេទ(ង) (E-class visa)។ ទិដ្ឋាការប្រភេទ(ង) ឬE-class មានសុពលភាពដំបូងសម្រាប់រយៈពេល៣០ថ្ងៃ។ ទិដ្ឋាការអាចបន្តបានក្នុងរយៈពេលមួយខែ បីខែ ប្រាំមួយខែ ឬអតិបរមាមួយឆ្នាំក្នុងពេលតែមួយ ដោយដាក់ពាក្យសុំនៅនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។

ទិដ្ឋាការរយៈពេល៦ខែ និង១២ ខែអនុញ្ញាតឱ្យអ្នកដាក់ពាក្យស្នើសុំចូលប្រទេសកម្ពុជាបានច្រើនលើកខណៈដែលទិដ្ឋាការរយៈពេល១ខែ និង៣ខែ អាចចូលបានតែមួយលើក។ ទិដ្ឋាការអេឡិចត្រូនិកអាចទទួលបាននៅស្ថានទូតកម្ពុជាដែលនៅជិតបំផុតរបស់និយោជិត និងពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ បន្ថែមពីលើ E-visa ពលករបរទេសក៏ត្រូវមានប័ណ្ណការងារ និងសៀវភៅការងារផងដែរ។ នេះគឺជាការទទួលខុសត្រូវរបស់និយោជកដែលនឹងដាក់ពាក្យតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្រុមហ៊ុននឹងត្រូវផ្តល់ព័ត៌មានខាងក្រោមដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖

• វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មប៉ាតង់ដោយមានត្រាក្រុមហ៊ុន

• អាសយដ្ឋានអាជីវកម្មដែលបានចុះបញ្ជី

• ប៉ាតង់ពន្ធជាមួយត្រាក្រុមហ៊ុន

• លិខិតអនុញ្ញាតកូតានិយោជិតបរទេស

• លិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម; និង

• លក្ខន្តិកៈក្រុមហ៊ុន។

ឯកសារដែលត្រូវការនៅកម្រិតបុគ្គលិក៖

• សំណុំបែបបទពាក្យសុំចំនួនបីដែលចេញដោយក្រសួងមហាផ្ទៃ

• ច្បាប់ចម្លងលិខិតឆ្លងដែនដែលមានទិដ្ឋាការសុពលភាព

• រូបថតបីសន្លឹក (4 × 6)

• វិញ្ញាបនប័ត្រសុខភាព; និង

• កិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរពីនិយោជក។

ASEAN Briefing

website_news/2023110905.txt · Last modified: 2023/09/11 10:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki