website_news:2023110906

គុយបាចាប់ខ្លួនមនុស្ស ១៧នាក់ ពាក់ព័ន្ធនឹងការជួញដូរក្រុមបុរសឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន

https://freshnewsasia.com/index.php/en/internationalnews/309532-2023-09-08-08-14-59.html 2023-09-08 03:14pm

(ឡាហាវ៉ា)៖ អាជ្ញាធររបស់ប្រទេសគុយបា បានចាប់ខ្លួនមនុស្សចំនួន ១៧នាក់ ពីបទជួញដូរមនុស្ស ដោយចោទប្រកាន់ពីការព្យាយាម ទាក់ទាញក្រុមបុរសៗវ័យក្មេងគុយបា ឲ្យចូលរួមជាមួយយោធារុស្ស៉ីទៅប្រយុទ្ធនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងការបរទេសគុយបា បានឲ្យដឹងថា អាជ្ញាធរកំពុងធ្វើការដើម្បីរុះរើបណ្តាញធ្វើប្រតិបត្តិការនៅគុយបា និងរុស្ស៉ី។ លោក សេសា រ៉ូឌ្រីហ្គេស (Cesar Rodriguez) វរសេនីយ៍ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជាលទ្ធផលនៃការស៉ីបអង្កេតមនុស្ស ១៧នាក់ ត្រូវបានចាប់ខ្លួនមកទល់នឹងពេលនេះ ដោយក្នុងចំណោមពួកគេក៏មានអ្នករៀបចំសកម្មភាពខាងផ្ទៃក្នុងផងដែរ។ មេដឹកនាំក្រុមនេះ ពឹងផ្អែកលើមនុស្ស ២នាក់ ដែលរស់នៅគុយបា ឲ្យជ្រើសរើសជនជាតិគុយបា ដើម្បីទៅចូលរួមប្រយុទ្ធនៅអ៊ុយក្រែនក្នុងនាមរុស្ស៉ី ជាថ្នូរនឹងការបង់ប្រាក់។

បើតាមរដ្ឋអាជ្ញាគុយបា លោក ចូស លូអ៉ីស (Jose Luis Reyes) អ្នកដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ អាចនឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគាររហូតដល់ ៣០ឆ្នាំ ឬទោសប្រហារជីវិត អាស្រ័យលើភាពធ្ងន់ធ្ងរ និងប្រភេទនៃបទឧក្រិដ្ឋ ដូចជាការជួញដូរមនុស្ស ការប្រយុទ្ធគ្នាក្នុងនាមជាទាហានស៉ីឈ្នួល ក៏ដូចជាការប្រព្រឹត្តសកម្មភាពអរិភាពប្រឆាំងនឹងរដ្ឋបរទេស ជាដើម។

គួរបញ្ជាក់ថា រុស្ស៉ី គឺជាគោលដៅដ៏សំខាន់សម្រាប់គុយបា ដែលស្វែងរកការគេចចេញពីភាពជាប់គាំងសេដ្ឋកិច្ច ជាយូរមកហើយ។ គុយបា បានបដិសេដធរួមចំណែកក្នុងសង្គ្រាមនៅអ៊ុយក្រែន និងការប្រើពលរដ្ឋរបស់ខ្លួនជាទាហានស៊ីឈ្នួល៕

website_news/2023110906.txt · Last modified: 2023/09/11 10:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki