website_news:2023120401

សមត្ថកិច្ច កម្ពុជា នឹងបញ្ជូនជនសង្ស័យឆបោកតាមទូរស័ព្ទជនជាតិ ជប៉ុន ១៩ នាក់ទៅប្រទេសវិញនៅព្រឹកស្អែក

https://www.kampucheathmey.com/global-news/493465 ថ្ងៃចន្ទ ១០ មេសា ២០២៣ Sok Chivon

ជប៉ុនបានបញ្ជូនក្រុមអ្នកស៊ើបអង្កេតមកព្រះរាជាណាចក្រកម្ពុជាដើម្បីនាំខ្លួនជនជាតិជប៉ុនចំនួន ១៩ នាក់ដែលត្រូវបានចាប់ខ្លួនពីបទឆបោកតាមទូរស័ព្ទ ក្រោយធ្វើសកម្មភាពពីប្រទេសកម្ពុជា ផ្ដោតគោលដៅទៅលើជនជាតិជប៉ុន ។ អ្នកស៊ើបអង្កេតប្រហែល ៥០ នាក់បានចាកចេញពីអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ និងមកកាន់ទឹកដី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ ហើយប៉ូលិសជប៉ុនគ្រោងនឹងនាំខ្លួនជនសង្ស័យទៅប្រទេសវិញនៅព្រឹកថ្ងៃអង្គារ ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់ ។

នាយកដ្ឋានប៉ូលិសក្រុងតូក្យូ ទទួលបានដីកាចាប់ខ្លួនមនុស្ស ១៩ នាក់ ដែលមានអាយុចន្លោះពី ២៥ ទៅ ៥៥ ឆ្នាំ បន្ទាប់ពីជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ថាបោកប្រាស់ប្រាក់ប្រហែល ១,៩០០ ដុល្លារពីអ្នករស់នៅទីក្រុងតូក្យូម្នាក់ដែលមានវ័យ ៦០ ឆ្នាំ ។

សមាជិកក្រុមនេះត្រូវបានគេជឿថា បានធ្វើប្រតិបត្តិការចេញពីបន្ទប់សណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុកាលពីខែមករា ខណៈក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចកម្ពុជាក៏បានរកឃើញបញ្ជីឈ្មោះពលរដ្ឋជប៉ុនដែលគេជឿថា ជាមុខសញ្ញាសម្រាប់ជនសង្ស័យទាក់ទងទៅឆបោក និងទូរសព្ទមួយចំនួនធំពីបន្ទប់សណ្ឋាគារ ខណៈវត្ថុតាងទាំងនោះសមត្ថកិច្ចកម្ពុជាក៏បានប្រគល់ឲ្យភាគីជប៉ុនហើយផងដែរ ៕ ប្រែសម្រួលដោយ ៖ ជីវ័ន្ត

website_news/2023120401.txt · Last modified: 2023/04/12 11:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki