website_news:2023120402

មន្ដ្រីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតសហការជាមួយភាគីថៃ ពន្លឿនលិខិតឆ្លងដែនជូនពលករកម្ពុជា អាចធ្វើដំណើរមកលេងស្រុកកំណើតឱ្យឆាប់រហ័ស ក្នុងឱកាសបុណ្យចូលខ្មែរ

https://btv.com.kh/article/22137 2023/04/11 01:29:57 pm

បន្ទាយមានជ័យ៖ នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយភាគីថៃ ដើម្បីពន្លឿនការប្រថាប់ត្រាលិខិតឆ្លងដែនជូនពលករកម្ពុជា ធ្វើដំណើរចូលមកលេងស្រុកកំណើតឱ្យឆាប់រហ័ស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងមានការឯកភាពពីភាគីថៃផងនោះ ដើម្បីសម្រួលនិងពន្លឿនការប្រថាប់ត្រាលិខិតឆ្លងដែនជូនបងប្អូនពលករ កុំឲ្យមានការរងចាំយូរនៅឯច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក មន្រ្តីនគរបាលអន្តោប្រវេសន៍ក្រុមការងាររបស់ប៉ុស្តិ៍ បានសហការជាមួយអាជ្ញាធរក្រុង បានយករថយន្តដឹកជញ្ជូនពលករខ្មែរដែលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ដែលរង់ចាំយូរ ដោយមូលហេតុមកពីនគរបាលអន្តោប្រវេសន៍ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ដែលជាកន្លែងផ្ដល់ទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់មិនទាន់មូលហេតុ (ម៉ាស៊ីនមានតែមួយ)បានជាបណ្តាលឲ្យបងប្អូនពលករដែលឆ្លងដែនមកមានការកក់ស្ទះរងចាំយូរយ៉ាងដូច្នេះ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបន្តទៀតថា ដូចនេះដើម្បីសម្រួល និងពន្លឿនការផ្ដល់ទិដ្ឋាការ RE-ENTRY PERMIT ជូនដល់ពួកគាត់ឱ្យបានលឿន និងឆាប់រហ័សនោះក្រុមការងារយើងបានជួយដឹកពួកគាត់ត្រឡប់ទៅស្រុកអារញ្ញប្រាថេតវិញ ដើម្បីធ្វើទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់នៅទីនោះមួយកន្លែងទៀតដែលជាភាពងាយស្រួលសម្រាប់ពួកគាត់ក្នុងការឆ្លងដែនមក ។ ការអនុវត្តរបៀបនេះ ងាយស្រួលដល់ពួកគាត់នៅពេលដែលគាត់បានទិដ្ឋាការ RE-ENTRY PERMITនេះហើយ ពេលមកដល់ច្រកទ្វារគ្រាន់តែនគរបាលអន្តោប្រវេសន៍ថៃប្រថាប់ត្រាលិខិតឆ្លងដែនចេញជូនគាត់ជាការស្រេច។

សូមបញ្ជាក់ថា ក្រៅពីការជួយសម្របសម្រួលគ្រប់មធ្យោបាយជូនបងប្អូនពលករខ្មែរទាំងអស់ ក្រុមការងារបានចែកបាយនឹងទឹកសុទ្ធជូនដល់បងប្អូនដែលធ្វើដំណើរមកដល់ច្រកទ្វារខ្លងលឹកជាបន្តបន្ទាប់ផងដោយដោយមិនគិតពីចំនួនអ្វីនោះឡើយ ដើម្បីខ្មែរជួយខ្មែរធ្វើយ៉ាងឲ្យបងប្អូនទាំងអស់បានឆាប់វិលត្រលប់មកដល់ផ្ទះសម្បែងដើម្បីជួបជុំសាច់ញាតិនិងចូលរួមក្នុង ឱកាសបុណ្សចូលឆ្នាំផងដែរ ៕

website_news/2023120402.txt · Last modified: 2023/04/12 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki