website_news:2023120405

ជនជាតិខ្មែរ ៥នាក់ត្រូវចាប់ខ្លួននៅឧទ្យានជាតិ Khao Yai ប្រទេសថៃ រួមនឹងឈើចន្ទគ្រឹះស្នា១គីឡូក្រាម

https://www.khmertimeskh.com/501271638// Khmer Times April 11, 2023

ពលរដ្ឋខ្មែរ ៥នាក់ត្រូវបានចាប់ខ្លួនពីបទលួចឈើចន្ទគ្រឹះស្នាពីឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ក្នុងខេត្តនគររាជសីមាភាគឦសាន។ មន្ត្រីឧទ្យានុរក្សបានរកឃើញរបស់របរជាប់ខ្លួន មានដូចជា ចំណិតឈើចន្ទគ្រឹះស្នា១គីឡូក្រាម កាំបិត រណា ពិល និងព្រលាក។

លោក Veera Khunchairak នាយកតំបន់ការពារទី១ ក្នុងខេត្ត Prachin Buri បាននិយាយកាលពីម្សិលមិញ (ថ្ងៃអាទិត្យ) ថា មន្ត្រីឧទ្យានុរក្សបានតាមដានក្រុមនេះ ចាប់តាំងពីពួកគេមួយចំនួនបានលួចចូលក្នុងតំបន់ឧទ្យានកាលពីថ្ងៃសុក្រមុន។ អ្នកទាំង៥នាក់ត្រូវចាប់បាននៅក្នុងព្រៃ Khao Laem ក្នុងសង្កាត់ Mu Si ។ មានជនជាតិវៀតណាមប្រហែល ៥០នាក់ ភាគច្រើនមកពីខេត្ត Quang Binh ត្រូវបានចាប់ខ្លួនដោយមន្ត្រីថៃចាប់តាំងពីឆ្នាំ២០០៨ ហើយ ៤០នាក់ក្នុងចំណោមពួកគេត្រូវបានគេចាប់ខ្លួន ពីបទលួចឈើចន្ទគ្រឹស្នាពីដែនជម្រកសត្វព្រៃ Phu Khiao ក្នុងខេត្ត Chaiyaphum ។ ក្រុមចុងក្រោយមានគ្នា៥នាក់ត្រូវបានចាប់ខ្លួននៅស្រុក Khon Sarn ខេត្ត Chaiyaphum កាលពីថ្ងៃទី២៦ ខែមីនា ជាមួយនឹងឈើចន្ទគ្រឹះស្នា ចំនួន ១០៣,៥គីឡូក្រាម។ ឈើចន្ទគ្រឹះស្នា (Agarwood) មានក្លិនក្រអូបនៅពេលដែលវាត្រូវបានចំរ៉ាញ់ និងមានតម្លៃខ្ពស់។ ខ្លឹមចន្ទដែលមានគុណភាពខ្ពស់ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃចន្លោះពី ១៥,០០០ ទៅ ២០,០០០ បាត/គីឡូក្រាម៕ Thai PBS World

website_news/2023120405.txt · Last modified: 2023/04/12 11:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki