website_news:2023130204

សមត្ថកិច្ចទទួលបានបណ្ដឹងសុំជួយសង្គ្រោះ ២ មានខ្មែរ និងចិន ៣ នាក់

https://www.kampucheathmey.com/local-news/461733 ថ្ងៃសុក្រ ១០ កុម្ភៈ ២០២៣ដោយ deth leng

សមត្ថកិច្ចកម្ពុជាទទួលបានពាក្យបណ្ដឹងចំនួន ២ ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិខ្មែរ ១ នាក់ និងចិន ២ នាក់ គិតត្រឹមថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣។ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ មានសំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម ស ខេង សរុបចំនួន ៧៣១ ករណី ដែលមានមនុស្ស ១ ៧៧៦ នាក់។ ក្នុងនោះ សមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេតបឋម ៤៦១ សំណើ និងបិទសំណុំរឿង ២៤០សំណើ (រកឃើញមនុស្ស ១,០៧៩នាក់, ឃាត់ខ្លួនជនសង្ស័យ ១២២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គបានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣០ ករណី៕

website_news/2023130204.txt · Last modified: 2023/02/14 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki