website_news:2023130205

ប្រទេសថៃពន្យារការបន្តប័ណ្ណការងារ ដែលជាការជួយសម្រួលដល់ពលករចំណាកស្រុកខ្មែររាប់ពាន់នាក់

https://www.khmertimeskh.com/501237002// February 11, 2023

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តសំណើរបស់ក្រសួងការងារសម្រាប់ពលករចំណាកស្រុកបរទេសដើម្បីពន្យាពេលថ្ងៃផុតកំណត់សម្រាប់ការចុះឈ្មោះបន្តប័ណ្ណការងារដល់ពាក់កណ្តាលខែឧសភា។

អ្នកនាំពាក្យរដ្ឋាភិបាល TraisureeTraisaranakulបាននិយាយកាលពីថ្ងៃពុធថា ពលករចំណាកស្រុកកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ដែលថៅកែចង់ឱ្យពួកគេធ្វើការនៅក្នុងប្រទេសនោះ នឹងត្រូវបានអនុញ្ញាតឱ្យពន្យារពេល៩០ ថ្ងៃដល់ថ្ងៃទី១៥ខែឧសភា ចាប់ពីថ្ងៃផុតកំណត់មុនថ្ងៃទី១៣ ខែកុម្ភៈ។ អ្នកស្រីបាននិយាយថា រដ្ឋាភិបាលនឹងលើកលែងការផាកពិន័យលើការស្នាក់នៅលើសទិដ្ឋាការសម្រាប់ពលករចំណាកស្រុកក្នុងអំឡុងពេលនេះ ដើម្បីអនុញ្ញាតឱ្យពួកគេរៀបចំឯកសារ ខណៈដែលកម្មករនៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍សុខុមាលភាពសង្គមរបស់ពួកគេ។ ការបន្តប័ណ្ណការងារនឹងអនុញ្ញាតឱ្យពលករចំណាកស្រុកបរទេសធ្វើការក្នុងប្រទេសរហូតដល់ថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៤ ឬកាលបរិច្ឆេទដូចគ្នានៅឆ្នាំ២០២៥ តាមប្រភេទលិខិតអនុញ្ញាតការងារដែលពួកគេដាក់ជូន។ PairokChotikasatienអគ្គនាយកនៃនាយកដ្ឋានការងារបាននិយាយថាថៅកែទាំងនោះអាចចុះឈ្មោះការបន្តប័ណ្ណការងាររបស់ពលករពួកគេតាមអ៊ីនធឺណិតនៅលើគេហទំព័ររបស់នាយកដ្ឋានការងារ (alient13fenrenewal.doe.gov.th)។ ពួកគេត្រូវបង់ថ្លៃសេវានៅធនាគារក្រុងថៃរហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ។ ពួកគេត្រូវបញ្ជូនឯកសារដែលត្រូវការសម្រាប់ការបន្តប័ណ្ណការងារ រួមទាំងលិខិតឆ្លងដែនរបស់ពលករចំណាកស្រុកបរទេសត្រឹមថ្ងៃទី ១៥ ខែឧសភា។ សម្រាប់និយោជកដែលចង់ដាក់ពាក្យបន្តនៅនឹងកន្លែង លោក Paironបាននិយាយថានាយករដ្ឋានការងារបានបញ្ជាឱ្យគ្រប់ការិយាល័យការងារតាមខេត្ត និងការិយាល័យចំនួន១០នៅក្នុងទីក្រុងបាងកក ឱ្យបើកបម្រើសេវាកម្ម៧ថ្ងៃក្នុងមួយសប្តាហ៍។ Bangkok Post

website_news/2023130205.txt · Last modified: 2023/02/14 10:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki