website_news:2023130304

មន្ទីរកិច្ចការនារីរាជធានី ផ្សព្វផ្សាយច្បាប់ប្រឆាំងការជួញដូរស្រ្តីនិងកុមារ

https://cen.com.kh/archives/631206.html Posted ByPen Srey NeatMarch 10, 2023

ភ្នំពេញ ៖ វគ្គអប់រំផ្សព្វផ្សាយច្បាប់ស្តីពីកម្មវិធីច្បាប់ប្រឆាំងការជួញដូរស្រ្តីនិងកុមារនិងការ ទប់ស្កាត់ការរំលោភរំលោភសេពសន្ថវៈលើស្ត្រីនិងកុមារ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ក្រោម កិច្ចសហការរវាងមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងអង្គការភាពការពារកុមារដោយមានកិច្ចសហការជាមួយរដ្ឋបាលសាលាខណ្ឌដូនពេញ។ សមាសភាពចូលរួមមាន ប្រធាន គ.ក.ស.ក ខណ្ឌ, មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាល ភាពសង្គមខណ្ឌ, ចៅសង្កាត់, ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់,មន្ត្រី ទួលបន្ទុកកិច្ចការពារនិងកុមារសង្កាត់ និងប្រធានភូមិ សរុបចំនួនជិត ១០០នាក់។ វគ្គផ្សព្វផ្សាយនេះក្នុងគោលបំណងអ្នកចូលរួមទទួលបានព័ត៌មាន ស្ដីពីល្បិចកលរបស់មេខ្យល់ក្នុងការជួញដូរស្រ្តីនិង កុមារ ការរំលោភសេពសន្ថវៈ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើ អាជីវកម្មផ្លូវភេទ ព្រមទាំងសេវាអន្តរាគមន៍លើកករណីនៃការជួញដូរ និការរំលោភ សេពសន្ធវៈលើស្ត្រីនិងកុមារ។

នៅក្នុងឱកាសនោះដែរលោកមុត សុវណ្ណ នាយករដ្ឋបាលសាលាខណ្ឌ ដូនពេញ មានបញ្ជាក់ថា:វគ្គផ្សព្វផ្សាយនេះពិតជាមានសារៈសំខាន់ដើម្បីបងប្អូន ប្រជាពលរដ្ឋ ក៏ដូច ជាមេភូមិ សមាជិកភូមិ នៅតាមបណ្តាសង្កាត់ក្នុងភូមិសាស្ត្រខណ្ឌដូន ពេញ ដើម្បីទទួលបាននូវព័ត៌មានពីល្បិចកលមេខ្យល់និងបានយល់ដឹងអំពីការរំលោភ បំពាន ច្បាប់ផ្លូវលើស្ត្រីនិងកុមារ តាមគ្រប់រូបភាព ។ជាពិសេសការជួយអន្តរាគមន៏ដល់ជនរងគ្រោះឲ្យបានទាន់ពេលវេលាពីសំណាក់អាជ្ញាធរមូលដ្ឋាន។ លោកមុត សុវណ្ណ បានបញ្ជាក់ទៀតថា:ការបញ្ច្រាប ច្បាប់ដល់មន្ត្រីនគរបាលប៉ុស្តិ៍ មេភូមិ អនុភូមិ ពិតមានសារៈសំខាន់ក្នុងការចូលរួមទប់ស្កាត់ការជួញដូរស្ត្រី និងកុមារ។

លោកស្រីឈឹម វត្តី តំណាងក្រុមប្រឹក្សាខណ្ឌដូនពេញ មានប្រសាសន៍បញ្ជាក់ថា ស្ត្រីនៅខណ្ឌដូនពេញ បានធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ ស្ត្រីបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីសុខុមាល ភាពរបស់ប្រជាជនគ្រប់រូប។

សូមបញ្ជាក់ថា ការជឿនលឿនផ្នែកបច្ចេកវិទ្យា និង ការកើនឡើងនៃអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកបាន បង្កើននិន្នាការថ្មីគួរឱ្យព្រួយបារម្ភដែលអាចនាំឱ្យកុមារប្រឈមនឹងហានិភ័យ។ខណៈដែលអ្នកប្រើប្រាស់ អីនធឺណិតស្ទើរតែម្នាក់ក្នុងចំណោម៣នាក់ជាកុមារ ជនល្មើសផ្លូវភេទលើកុមារ កំពុងតែប្រើប្រាស់អ៊ីនធឺណិត ដើម្បី ទាក់ទងជាមួយកុមារ និងសម្របសម្រួលដើម្បីប្រព្រឹត្តអំពើកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។ ជាមួយគ្នាដែរការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ សំដៅលើរាល់ទង្វើនៃការកេងប្រវ័ញ្ចផ្លូវភេទ ដែល អាចកើតឡើងចំពោះកុមារ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញ។ ពោលរួមបញ្ចូលទាំងការប្រើប្រាស់ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ជាមធ្យោបាយដើម្បីទទួលបានការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឬ បណ្តាលឱ្យកុមារត្រូវបានគេកេង ប្រវ័ញ្ច ផ្លូវភេទ ឬក៏ជាមធ្យោបាយក្នុងការផលិត កាន់កាប់ ចែកចាយ ឬ បញ្ជូននូវរូបភាព ឬសម្ភារៈដែលពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

បើទោះបីជាយ៉ាងណាបច្ចុប្បន្ននៅប្រទេសកម្ពុជា សង្កេតឃើញថា : ការវិភាគស្ថានភាពមួយលើប្រធានបទ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ ក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបង្ហាញថា:ក្នុង ចំណោម កុមារ ២២០នាក់ ដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះ ១នាក់ក្នុងចំណោម ៦នាក់ ធ្លាប់ប្រឈមនឹង ហានិភ័យដែលទាក់ទងទៅនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ ដែល ភាគច្រើនក្នុងទម្រង់នៃ ការលួងលោមឬទម្រង់ផ្សេងៗនៃការកេងប្រវ័ញ្ចផ្លូវភេទពីមនុស្សពេញវ័យតាមអនឡាញ។ការកើនឡើង នៃការប្រើប្រាស់អ៊ីនធឺណិតក្នុងចំណោមកុមារនៅកម្ពុជា បូក រួមទាំងការមានកម្រិតទាបផ្នែកចំណេះដឹង របស់ឪពុកម្តាយ និងអ្នកថែទាំកុមារអំពីហានិភ័យផ្សេងៗ ជាហេតុនាំឲ្យមានការកើនឡើងនៃចំនួនកុមារ ដែលប្រឈមនឹងហានិភ័យពីការកេងប្រវ័ញ្ចផ្លូវ ភេទតាមអនឡាញ៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

website_news/2023130304.txt · Last modified: 2023/03/13 09:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki