website_news:2023130904

បុរសម្នាក់មកពី Odisha បានត្រឡប់មកផ្ទះវិញបន្ទាប់ពីត្រូវបានជាប់បង្ខាំងនៅកម្ពុជា

https://www.khmertimeskh.com/501358285/-odisha-/ Khmer Times September 11, 2023

សមាជិកគ្រួសាររបស់បុរសឈ្មោះ Dinabandhu Sahu រស់នៅក្នុងភូមិ Biswanathpur នៃប្រទេសឥណ្ឌាទទួលបានភាពសប្បាយរីករាយឡើងនៅពេលដែលគាត់បានត្រឡប់មកផ្ទះវិញបន្ទាប់ពីត្រូវបានជាប់បង្ខាំងនៅកម្ពុជា ដោយគាត់បានបដិសេធមិនធ្វើការឱ្យក្រុមដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការក្លែងបន្លំ។ កន្លងមក Dinabandhu និងក្រុមគ្រួសាររបស់គាត់បានស្នើសុំលោកនាយករដ្ឋមន្ត្រី Narendra Modi និងមន្រ្តីពាក់ព័ន្ធជាន់ខ្ពស់ជាច្រើនរូបទៀតឱ្យចាត់វិធានការជួយអោយខ្លួនត្រឡប់មកផ្ទះវិញេដោយសុវត្ថិភាព។ Dinabandhu បាននិយាយរៀបរាប់រឿងរ៉ាវរបស់ខ្លួនថា “ខ្ញុំបានទាក់ទងភ្នាក់ងារក្នុងស្រុក ហើយគាត់បានប្រគល់លិខិតដែលក្រុមហ៊ុនមួយនៅប្រទេសវៀតណាមបានផ្តល់ការងារមកអោយខ្ញុំ។ ប៉ុន្តែជំនួសឱ្យការផ្តល់ការងារជាប្រតិបត្តិករកុំព្យូទ័រ ខ្ញុំតម្រូវអោយធ្វើការងារផ្សេងទៅវិញ។ ប៉ុន្តែខ្ញុំបានបដិសេធ ហើយខ្ញុំត្រូវបានគេបង្ខាំងអស់រយៈ១០ថ្ងៃនៅកម្ពុជា។

Dinabandhu បានអោយដឹងទៀតថា ខ្លួនត្រូវបានផ្តល់ការបណ្តុះបណ្តាលប្រហែល ១០ ទៅ ១៥ ថ្ងៃ។ “ក្រោយមកខ្ញុំផ្សព្វផ្សាយថា ការងារនេះគឺដើម្បីស្វែងរកការវិនិយោគ។ បន្ទាប់ពីពួកគេបានដាក់ប្រាក់ ប័ណ្ណសម្គាល់ផ្សេងៗត្រូវបានបិត។ កន្លែងដែលខ្ញុំបានធ្វើការ ការបោកប្រាស់ផ្តោតលើមនុស្សមួយចំនួននៅក្នុងប្រទេសហ្វីលីពីន និងឥណ្ឌា។ ការជ្រើសរើសមនុស្សបានប្រព្រឹត្តិទៅនៅលើហ្វេសប៊ុក ដោយបានផ្ញើសារសុំធ្វើជាមិត្ត និងការជជែកគ្នា។

ម្តាយរបស់ Dinabandhu បាននិយាយថា “កូនប្រុសរបស់ខ្ញុំបានបង់ប្រាក់ចំនួន Rs ១.៥០ លានទៅភ្នាក់ងារ ដើម្បីបានការងារធ្វើនៅបរទេស។ ប៉ុន្តែកូនខ្ញុំបានទៅធ្វើការងារផ្សេងទៀតជំនួសឱ្យអ្វីដែលបានសន្យា។ ក្រោយមកទៀតកូនខ្ញុំត្រូវបានគេបង្ខាំងខ្លួន ហើយក្រុមហ៊ុនបានទាមទារប្រាក់ជាថ្នូរនឹងការដោះលែងខ្លួន។

ប្រពន្ធរបស់ Dinabandhu បាននិយាយថា “បន្ទាប់ពីមួយខែ យើងបានដឹងថាប្តីរបស់ខ្ញុំត្រូវបានគេបង្ខាំង។ យើងព្រួយបារម្ភអំពីសុវត្ថិភាពរបស់គាត់ ខណៈដែលយើងត្រូវបង់លុយដើម្បីជាថ្នូរនឹងការដោះលែងគាត់” ។ Odishatv.in

website_news/2023130904.txt · Last modified: 2023/09/13 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki