website_news:2023131102

កម្លាំងចម្រុះ ចុះបង្ក្រាបហាងម៉ាស្សា កោសជប់ បង្កប់សេវាផ្លូវភេទ ៤ទីតាំង ខណ្ឌច្បារអំពៅ រកឃើញជនរងគ្រោះ ១៥នាក់

https://dap-news.com/national/2023/11/11/371646/?fbclid=IwAR2kpuL_sTRdEGilqYRejJFexP8NEE3jQLYCcNQnv8nMdscyZCIXzTBD5_Q ByPH104Posted on November 11, 2023 11:59 am

ភ្នំពេញ៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះបង្ក្រាបករណីសញ្ចារកម្មចំនួន ៤ទីតាំង នៅខណ្ឌច្បារអំពៅ រកឃើញជនរងគ្រោះ ១៥នាក់ និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ។

ទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចចុះបង្ក្រាបនោះរួមមាន៖

១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ម្នាក់ (ស្រី)។

២-ហាងម៉ាស្សា (៧៧៧) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៤នាក់ (ស្រី)។

៣-ហាងម៉ាស្សា (៩៩៩៩) ផ្ទះលេខ១១០០ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៣នាក់ (ស្រី) និងជនសង្ស័យ ម្នាក់ (ស្រី)។

៤-ហាងម៉ាស្សាកោសជប់ (៩៩៩៩) ផ្ទះលេខ០១ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៣នាក់ (ស្រី) និងជនសង្ស័យ ម្នាក់ (ស្រី)។

បច្ចុប្បន្ន ជនរងគ្រោះ និងជនសង្ស័យ រួមទាំងវត្ថុតាងប្រគល់ឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការបន្ត៕

website_news/2023131102.txt · Last modified: 2023/11/13 08:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki