website_news:2023131203

ពលករជាង១ពាន់នាក់ទៅធ្វើការងារនៅថៃតាមរយៈក្រុមហ៊ុននាដើមខែធ្នូ ឆ្នាំ២០២៣នេះ

https://kohsantepheapdaily.com.kh/article/1847346.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ១១ ខែ ធ្នូ ឆ្នាំ ២០២៣ ម៉ោង ១៣:៣៦

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃ តាមរយៈក្រុមហ៊ុននៅដើមខែធ្នូ ឆ្នាំ២០២៣នេះ មានចំនួន១.៥៤៣នាក់ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា ពលករខ្មែរដែលទៅធ្វើនៅប្រទេសថៃតាមរយៈក្រុមហ៊ុននៅដើមខែធ្នូ ឆ្នាំ២០២៣នេះមានចំនួន១.៥៤៣នាក់ (ស្រី៦៩៩នាក់) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន៩៣នាក់ (ស្រី៤៣នាក់) នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន១៥៨នាក់ (ស្រី៦៨នាក់) ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន២៤៩នាក់ (ស្រី៩០នាក់) ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន៤៣១នាក់ (ស្រី២១១នាក់) ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន១៣៥នាក់ស្រី៦០នាក់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣មានចំនួន១៨៨នាក់ស្រី៨៨នាក់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣មានចំនួន២៨៩នាក់ស្រី១៣៩នាក់។

លោកបានបញ្ជាក់ថា ពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃតាមរយៈក្រុមហ៊ុនដែលចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅដើមខែធ្នូ ឆ្នាំ២០២៣នេះមានចំនួន១,៥៤៣នាក់និងស្រីចំនួន៦៩៩នាក់ ដែលទៅធ្វើការងារដោយស្របច្បាប់នៅប្រទេសថៃមានដូចជាការងារក្រុមហ៊ុនដូចជារោងចក្រកាត់ដេរ រោងចក្រផលិតគ្រឿងបន្លាស់រថយន្ត និងរោងចក្រផលិតគ្រឿងបរិភោគ។

លោក វ៉ាន់ ដារ៉ាន់ បានសំណូមពរដល់ប្រជាពលរដ្ឋដែលមានបំណងទៅរកការងារធ្វើនៅប្រទេសថៃគឺតាមរយៈក្រុមហ៊ុន មិនត្រូវចាញ់មេខ្យល់ទៅធ្វើការងារដោយខុសច្បាប់ដែលប្រឈមភាគីថៃចាប់បញ្ជូនមកវិញខាតទាំងប្រាក់កាក់និងពេលវេលា ៕

website_news/2023131203.txt · Last modified: 2023/12/13 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki