website_news:2023140301

ច្រករបៀងណង់ចាន់ជាច្រកសម្រាប់ពលករខ្មែរទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនទៅព្រឹកវិលល្ងាច

https://kohsantepheapdaily.com.kh/article/1700392.html?

utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ១១ ខែ មីនា ឆ្នាំ ២០២៣ ម៉ោង ២១:៤២ បន្ទាយមានជ័យ ៖ ច្រករបៀងណង់ចាន់ជាច្រកសម្រាប់ពលករខ្មែរទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនទៅព្រឹកវិលល្ងាចដែលស្ថិតភូមិអាងសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ ជាក់ស្តែងនៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ នៅច្រកណងចាន់(អាងសីលាខ្មែរ) ឃើញមានប្រជាពលរដ្ឋជាពលរដ្ឋខ្មែរត្រឡប់ពីធ្វើការនៅប្រទេសថៃតាមបន្ទាត់ព្រំដែនទៅព្រឹកវិលល្ងាច១ថ្ងៃ មានប្រមាណជិត១០០នាក់ ដែលជាពលរដ្ឋរស់នៅក្បែរព្រំដែន។

ប្រជាពលរដ្ឋបានប្រាប់ថា ៖ ប្រជាពលរដ្ឋ ដែលរស់ក្បែរព្រំដែនគ្មានមុខរបបអ្វីក្រៅនាំគ្នាឆ្លងដែនទៅរកការងារធ្វើតាមជាយដែន នៃប្រទេសថៃ ដែលធ្វើជាពលករកាប់អំពៅ ជីកដំឡូងមី និងធ្វើការងារអ្វីផ្សេងទៀតសម្រាប់ជីវិភាពគ្រួសារដែលរកកម្រៃបានក្នុង១ថ្ងៃ ពី៣០០ ទៅ ៤០០បាត ហើយអាចទៅមកព្រឹកវិលល្ងាចដែលថៅកែថៃចាំមកទទួលនៅក្បែរព្រំដែន ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ៖ នៅពេលដែលពួកឆ្លងដែនតាមច្រករបៀងទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃចេញចូលដែលប្រើតែអត្តសញ្ញាណប័ណ្ណ និងប័ណ្ណចាក់វ៉ាក់សាំងការពារកូវីដ.១៩ ដែលមានយកយល់ពីកងកកម្លាំងកម្ពុជា និងកម្លាំងភាគីថៃដោយចេញចូលទៅរកការងារធ្វើព្រឹកវិលល្ងាច គឺមិនបានអស់លុយនោះទេ ។

ប្រជាពលរដ្ឋបានបញ្ជាក់រំលឹកថា ៖ប្រជាពលរដ្ឋដែលនៅក្បែរព្រំដែនទំនេរពីធ្វើស្រែ និងចម្ការខ្លួនឯងដែលគ្មានការងារធ្វើភាគច្រើនបានឆ្លងដែនទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនសម្រាប់ចិញ្ចឹមគ្រួសារដែលគ្រាន់កាន់កាំបិត និងពូថៅឬចមចូលទៅរកការងារនៅក្បែរព្រំដែនក្នុងទឹកដីថៃបានទៅព្រឹកវិលល្ងាចហើយបាននៅជាមួយក្រុមគ្រួសារ ។

កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនបានបញ្ជា្កក់ថា ៖ សម្រាប់ប្រជាពលរដ្ឋដែលចេញ.ចូលទៅព្រឹកវិលល្ងាចរកការងារធ្វើតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃគឺគ្មានច្បាប់អោយចេញ.ចូលនោះទេ តែដោយមានការយកយល់ពីកងកម្លាំងជាប់ព្រំដែនកម្ពុជា និងថៃបានសម្របសម្រួលគ្នាអោយប្រជាពលរដ្ឋចេញ.ចូលព្រឹកវិលល្ងាចសម្រាប់ប្រជាពលរដ្ឋរស់នៅជាប់ជាយដែនឃើញមុខរាល់ថ្ងៃទើបអនុញ្ញាត៕

website_news/2023140301.txt · Last modified: 2023/03/14 09:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki