website_news:2023140305

ផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចកាពារជនរងគ្រោះ

https://cen.com.kh/archives/632228.html Posted ByPen Srey NeatMarch 13, 2023

ភ្នំពេញ ៖ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងអង្គភាពការពារកុមារ សហការជាមួយរដ្ឋបាលខណ្ឌជ្រោយចង្វារនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានបើកវគ្គអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារនិងកិច្ចកាពារជនរងគ្រោះ។ វគ្គអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់ អំពើហិ.ង្សាក្នុងគ្រួសារនិងកិច្ចកាពារជនរងគ្រោះ នៅថ្ងៃនេះមានការចូលរួម ពីសំណាក់តំណាងរដ្ឋបាលខណ្ឌជ្រោយចង្វារ និង លោកស្រី តំណាងក្រុម ប្រឹក្សាខណ្ឌ រួមជាមួយ លោកស្រី សោម ម៉ានី អនុប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញនិងតំណាងមកពីអង្គភាព ការពារកុមារ។

លោកស្រីលីរ៉ូ ហ្សាមី អភិបាលរងខណ្ឌជ្រោយចង្វារ មានប្រសាសន៍ផ្តាំផ្ញើ នូវការសួរសុខទុក្ខពីសំណាក់ លោកអភិបាលខណ្ឌ ចំពោះលោក លោកស្រី ជាមេភូមិ អនុប្រធានភូមិ មេប៉ុស្តិ៍ មេប៉ុស្តិ៍រង ក៍ដូចជាលោក-លោកស្រី ចៅសង្កាត់រង មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថខណ្ឌផងដែរ ។ លោកស្រីអភិបាលរងខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា អំពើហិ.ង្សា ចែកជា៤ ប្រភេទរួមមាន អំពើហិ.ង្សាលើរាងកាយ ,អំពើហិ.ង្សាផ្លូវចិត្ត,អំពើហិ.ង្សាផ្លូវភេទនិងអំពើហិ.ង្សាផ្នែកសេដ្ឋកិច្ច ចំពោះអ្នកដែលប្រព្រឹត្តអំពើហិង្សាទាំងនេះគឺជាសកម្មភាពល្មើសច្បាប់រដ្ឋ។ ទាក់ទងនិងកិច្ចការពារជនរងគ្រោះជាស្ត្រីនិងកុមារ គឺមន្ត្រីនគរបាលយុត្តិធម៌ នៅមូលដ្ឋានរួមមាន មន្ត្រីនគរបាលប៉ុស្តិ៍ មន្ត្រីកងរាជអាវុធហត្ថ និង មន្ត្រីសង្កាត់ មេភូមិ អនុភូមិនិងប្រជាពលរដ្ឋ មានសិទ្ធិចូលរួមការពារជនរងគ្រោះគ្រប់ តាមរយៈផ្តល់ព័ត៌មានទៅអាជ្ញាធរ មានសមត្ថកិច្ចនៅមូលដ្ឋានផ្ទាល់។

លោកស្រីលីរ៉ូ ហ្សាមី អភិបាលរងខណ្ឌបានបញ្ជាក់ថា បន្ទាប់ពីមានការអប់រំផ្សព្វផ្សាយច្បាប់ ពីសំណាក់ស្ថាប័នពាក់ព័ន្ធនិងអង្គការដៃគូ ប្រជាពលរដ្ឋ ជាពិសេសស្ត្រី ក៏ដូចជាកុមាររងគ្រោះ បានយល់ដឹងពីច្បាប់ ហ៊ានចេញមុខស្វែងរកវិធីសាស្ត្រ ឬអន្តរាគមន៍ប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឬអ្នកជិតខាងឲ្យរកជំនួយផ្លូវច្បាប់ជួយដល់ពួកគាត់ជាអ្នករងគ្រោះ ឲ្យបានទាន់ពេលវេលា។ ក្នុងគោលបំណង ផ្សព្វផ្សាយច្បាប់បញ្រ្ជាបការ យល់ដឹងនិង ដើម្បីឲ្យអ្នកចូលរួមទទួលបាននូវបរិបទថ្មី កែប្រែផ្នត់គំនិត អាកប្បកិរិយា ដល់ជនមុខសញ្ញាសម្របសម្រួលតាមវិធីសាស្ត្រទប់ទំហឹងព្រមទាំងបង្កើតកិច្ចសហការជួយអន្តរាគមន៍ ដល់ជនរងគ្រោះឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសស្ត្រី កុមារ។

សូមបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយអង្គភាពការពារកុមារ ជាដៃគូសហការល្អ មន្ទីរកិច្ចការនារី រាជធានីភ្នំពេញបានបើកវគ្គអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិ.ង្សាក្នុងគ្រួសារ និងកិច្ច ការពារជនរងគ្រោះ ច្បាប់ប្រឆាំងការជួញដូរមនុស្ស ។ល។ នៅតាមបណ្តាខណ្ឌទាំង១៤នៅរាជធានីភ្នំពេញ ដែលនេះជាគោលនយោបាយ ភូមិ- សង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកន្លងមក ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់មគ្គុទេសក៍ គឺសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ៕ រក្សាសិទ្ធិដោយ ៖ សុវណ្ណារិទ្ធ

website_news/2023140305.txt · Last modified: 2023/03/14 09:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki