website_news:2023140601

ប្តីប្រពន្ធខ្មែរត្រូវបានចាប់ខ្លួននៅប៉ាតាយ៉ា ប្រទេសថៃពីបទកេងប្រវ័ញ្ចលើកូនខ្លួនឯង

https://www.khmertimeskh.com/501307149// Khmer Times June 13, 2023

នគរបាលប៉ាតាយ៉ាកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការកេងប្រវ័ញ្ច និងការជួញដូរកុមារ ដោយចាប់ផ្តើមប្រតិបត្តិការបោសសម្អាតជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងគួរឱ្យព្រួយបារម្ភនៃកុមារលក់ស្ករគ្រាប់ និងសុំទានតាមដងផ្លូវ។

កាលពីថ្ងៃទី១០ ខែមិថុនា នគរបាលបានចុះត្រួតពិនិត្យបន្ទប់ជួលមួយកន្លែងក្នុងភូមិ៧៣ ឃុំណងព្រឺ ក្នុងតំបន់ Banglamung បានរកឃើញស្ត្រីម្នាក់មានកូន៣នាក់ ស្រី២នាក់ អាយុ៨ឆ្នាំ និង៧ឆ្នាំ និងប្រុសអាយុ១ឆ្នាំម្នាក់។ ស្ត្រីនោះមានឈ្មោះ ចាន់ ឌី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បាននិយាយថា គាត់បានចូលប្រទេសថៃតាមច្រករបៀង ដោយបង់លុយចំនួន៣៣០០បាត ដើម្បីមកប៉ាតាយ៉ា។ ស្រ្តីនេះបានបន្តថា ខ្លួនបានអោយកូនទៅលក់ស្ករគ្រាប់ឱ្យភ្ញៀវទេសចរបរទេស និងសុំលុយផងដែរ ដោយបានប្រាប់ថា ក្នុងមួយថ្ងៃរកបានពី ៨០០ ទៅ១០០០ បាត ដើម្បីទិញទឹកដោះគោ ថ្នាំព្យាបាល និងសម្ភារចាំបាច់ និងផ្ញើលុយខ្លះទៅជួយគ្រួសារខ្លួននៅខ្មែរ។

នគរបាលក៏បានចាប់ខ្លួនប្តីរបស់ស្រ្តីនោះដែលមានឈ្មោះ ផៃ សាន អាយុ ៣១ ឆ្នាំ និងជាឪពុករបស់កូនទាំង ៣ នាក់ផងដែរ ខណៈដែលបានដើរលេងជាមួយមិត្តភក្តិនៅតំបន់ប៉ាតាយ៉ា។ អ្នកទាំងពីរប្រឈមមុខនឹងការចោទប្រកាន់ពីបទបង្ខិតបង្ខំ គំរាមកំហែង ល្បួងកុមារចូលរួមក្នុងសកម្មភាពដូចជាសុំទាន ឬដើរត្រាច់ចរតាមផ្លូវដើម្បីកេងចំណេញដោយខុសច្បាប់។ លើសពីនេះ ពួកគេត្រូវបានចោទប្រកាន់ពីបទចូលប្រទេសដោយខុសច្បាប់ បំពានច្បាប់អន្តោប្រវេសន៍ និងសុំលុយ ឬទ្រព្យសម្បត្តិដោយខុសច្បាប់ពីអ្នកដទៃ។Pattaya Mail

website_news/2023140601.txt · Last modified: 2023/06/14 12:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki