website_news:2023140701

បង្ក្រាបទីតាំងម៉ាស្សា ឃាត់ខ្លួនម្ចាស់ទីតាំង ៣ នាក់ និងរំដោះនារីរងគ្រោះ ៣ នាក់

https://www.kampucheathmey.com/security/541303 ថ្ងៃអង្គារ ១១ កក្កដា ២០២៣ Sokhom Khon

សមត្ថកិច្ច នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី ៣ ចុះត្រួតពិនិត្យទីតាំងម៉ាស្សាកោសជប់មួយកន្លែង ដែលមានយីហោ ណារី ម៉ាស្សា ស្ថិតនៅបុរីញ៉ូថោន ភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនម្ចាស់ផ្ទះ និងក្មួយចំនួន ៣ នាក់ ហើយបានរំដោះនារីរងគ្រោះ ចំនួន ៣ នាក់ នាំទៅសាកសួរ កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការ និងត្រួតពិនិត្យទីតាំងខាងលើ រកឃើញមានស្រោមអនាម័យមួយចំនួនដោយសង្ស័យទីតាំងខាងលើបង្កប់សេវាកម្មផ្លូវភេទ។ បច្ចុប្បន្នទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកម្ចាស់ទីតាំង រួមទាំងនារីរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅការិយាល័យដេីម្បីសាកសួរបន្ត៕ អត្ថបទ ៖ សុខា

website_news/2023140701.txt · Last modified: 2023/07/14 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki