website_news:2023140709

ស្ត្រីពលករខ្មែរម្នាក់ជួបគ្រោះអកុសលនៅផ្សារអារ័ញ្ញ ហើយត្រូវដឹកមកស្រុកកំណើតវិញ

https://kohsantepheapdaily.com.kh/article/1770466.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ១៣ ខែ កក្កដា ឆ្នាំ ២០២៣ ម៉ោង ១៣:៥៤

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីពលករខ្មែរម្នាក់ ដែលជាអ្នកលក់ដូរនៅផ្សារអារ័ញ្ញ បានកើតខ្យល់ករ បណ្ដាលឱ្យបា.ត់ប.ង់ជីវិត ហើយត្រូវបានអាជ្ញាធរថៃប្រគល់សា.កស.ពជូនដល់សាច់ញាតិជនរងគ្រោះមកទទួលយកត្រឡប់ទៅស្រុកកំណើតវិញ កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចច្រកតំបន់ព្រំដែនម៉ាឡៃ។ ស្ត្រីជាពលករខ្មែរដែលស្លា.ប់ខាងលើនេះមានឈ្មោះ ខុន យ៉េត អាយុ៥៩ឆ្នាំ មុខរបរជាកម្មករលក់ដូរសម្លៀកបំពាក់នៅផ្សារអារ័ញ្ញ មានស្រុកកំណើតនៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ។

លោក ស សំណាង ប្រធានច្រកតំបន់ព្រំដែនម៉ាឡៃ បានប្រាប់ឱ្យដឹងថា កាលព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅផ្សារអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ មានស្ត្រីពលករខ្មែរម្នាក់ មុខរបរលក់ដូរសម្លៀកបំពាក់ បានស្លា.ប់បា.ត់ប.ង់ជីវិត។ បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានចុះទៅធ្វើការពិនិត្យសា.កស.ពស្ត្រីរងគ្រោះ ហើយសន្និដ្ឋានថា ជនរងគ្រោះគឺស្លា.ប់ដោយសារខ្យល់គរ។ លោក ស សំណាង បានបញ្ជាក់ថា ក្រោយពេលសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យរួចហើយ ស្ត្រីរងគ្រោះត្រូវបានអាជ្ញាធរភាគីថៃ ដឹកមកប្រគល់ជូនសាច់ញាតិតាមច្រកតំបន់ព្រំដែនម៉ាឡៃ ដើម្បីឱ្យសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃវិញ៕

website_news/2023140709.txt · Last modified: 2023/07/14 10:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki