website_news:2023140903

៣ចំណុចគោលសំខាន់ដែលរាជរដ្ឋាភិបាលដាក់ចេញដើម្បីការពារពលករនៅក្រៅប្រទេស

https://www.information.gov.kh/articles/113407 ចេញផ្សាយ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៣

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញ ៣ចំណុចសំខាន់ៗ ដើម្បីផ្តល់សេវាកម្ម ការពារសិទ្ធិ និងការពារផលប្រយោជន៍ជូនពលករនៅក្រៅប្រទេស។

ចំណុចសំខាន់ៗទាំងនោះរួមមាន ទី១ ការពង្រឹងសេវាអនុពន្ឋការងារអមស្ថានឯកអគ្គរាជទូតកម្ពុជា ព្រមទាំងសហការយ៉ាងជិតស្និទ្ឋជាមយមជ្ឈមណ្ឌលគាំពារពលករបរទេស តាមបណ្តាប្រទេសគោលដៅ។ បន្ថែមពីនេះ ក្រសួងការងារ និងវិជ្ជាជីវៈកំពុងបន្តពង្រឹងយន្តកាចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជន ដើម្បីធានាពីប្រសិទ្ធិភាពកិច្ចការងារជ្រើសពលករ។ បន្ថែមពីនេះចំណុចទី៣ ក្រសួង ក៏បានផ្តល់ការគាំទ្រ និងភាពងាយស្រួលជូនបងប្អូនពលករធ្វើការនៅក្រៅប្រទេស តាមរយៈការសម្រួលបែបទឯកសារ ការគាំពារតាមផ្លូវច្បាប់ អន្តរាគមន៍សង្រ្គោះនៅពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។

សូមបញ្ជាក់ថា ដើម្បីពង្រឹងអត្ថប្រយោជន៍ពលករនៅក្រៅប្រទេស ជាពិសេសក្នុងតំបន់ អាស៊ាន កម្ពុជាក្នុងនាមជាប្រធានអាស៊ានលើកទី៤១ កម្ពុជាបានផ្តួចផ្តើមឲ្យមានការធានាចល័តភាពរបបសន្តិសុខសង្គម ក្នុងតំបន់អាស៊ាន និងសម្រេចបានចេញ « សេចក្តីថ្លែងកាអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម»។

គួររំលឹកថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២២ ក្រសួងជួយអន្តរាគមន៍សម្របសម្រួលពលករ និង ដោះស្រាយបញ្ហាទូទៅរបស់ពលករជួបការលំបាក ដែលសរុបចំនួន ១៤៨៥១ករណី។ ដោយឡែកក្នុងបរិបទកូវីដ១៩ ដែលជាវិបត្តិសុខភាពសកល ក្រសួងការងារ បានចូលរួមសម្របសម្រួល និងផ្តល់ជំនួយជាថ្នាំព្យាបាល និងស្បៀងអាហារដល់ពលករដែលជួបការលំបាកនៅប្រទេសថៃ។

ក្រៅពីការងារខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រឹង និង ពង្រីកកិច្ចសហការជាមួយបណ្តាលប្រទេសទទួល ដោយពង្រីកឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋនៅក្រៅប្រទេសប្រមាណ ១,៣ លាននាក់ និងបានប្រាក់បញ្ជើបញ្ជូនមកប្រទេសវិញប្រមាណ ២,៧ ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ក្នុងនោះប្រទេសថៃ មានចំនួនពលករ ១,២៣១, ៥០៨ នាក់ ; សាធារណរដ្ឋកូរ៉េ ចំនួន ៤៩,៧៣៨ នាក់ ; ម៉ាឡេស៊ីចំនួន ២២,៦២១ នាក់ ; ជប៉ុន ១៦,៥៦២ នាក់ ; សិង្ហបុរីចំនួន ៨៥១នាក់ ; ហុងកុង ចំនួន ២១៥នាក់ និង អារ៉ាប់ប៊ីសាអូឌីតចំនួន ១១នាក់៕ ប្រភព៖ RNK, សម្រួលផ្សាយដោយ៖ ប៉ោ កុសល

website_news/2023140903.txt · Last modified: 2023/09/14 10:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki