website_news:2023150303

ពលករខ្មែរប្រុសស្រី៧នាក់ បម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ

https://kohsantepheapdaily.com.kh/article/1701149.html?

utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ១៣ ខែ មីនា ឆ្នាំ ២០២៣ ម៉ោង ១០:២២ ខេត្តបន្ទាយមានជ័យ ៖ ពលករប្រុសស្រីចំនួន៧នាក់ ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ បានត្រូវសមត្ថកិច្ចចាប់ឃាត់កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣កន្លងទៅ នៅក្បែរព្រំដែនក្នុងភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។

លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលម៉ាឡៃ បានឱ្យដឹងថា នៅពេលកងកម្លាំងចេញល្បាត ក៏ប្រទះឃើញពលករទាំង៧នាក់ក្នុងនោះស្រី្ត៣នាក់ ដែលមានសម្ភារៈនិងខោអាវ ក្នុងបំណងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ក៏បានចាប់ឃាត់នាំយកមកប៉ុស្តិ៍ដើម្បីសាកសួរ ។ លោកវរសេនីយ៍ត្រី លី ស៊ាងយ៉ាង មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ថ្លែងថា នៅពេលសាកសួរត្រូវបានប្រាប់ថា ពួកគាត់មានបំណងឆ្លងដែនទៅប្រទេសថៃ ដើម្បីរកការងារធ្វើ តាមរយៈមេខ្យល់ក្នុង១នាក់៥.០០០បាត ទៅ៦.០០០បាត ដោយឱ្យលុយមុន ទើបគេជូនទៅរកការងារធ្វើដល់កន្លែងតែនៅពេលជូនដល់ព្រំដែន ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ថ្លែងថា ក្រោយពីចាប់ឃាត់និងសាកសួរពួកគាត់ប្រាប់ថា មកពីខេត្តកំពត១នាក់ ខេត្តបាត់ដំបង២នាក់ ខេត្តកំពង់ចាម៣នាក់ ខេត្តបន្ទាយមានជ័យ១នាក់ ។ បន្ទាប់ពីសាកសួររួច ក៏បានធ្វើកិច្ចសន្យា ហើយឱ្យត្រឡប់ទៅស្រុកកំណើតវិញ និងព្រមានថា បើចាប់បានលើកក្រោយនឹងមានវិធានការតាមច្បាប់ ។ ចំណែកមេខ្យល់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនចាត់ការតាមច្បាប់ ៕

website_news/2023150303.txt · Last modified: 2023/03/15 10:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki