website_news:2023150503

សមត្ថកិច្ចខេត្តបាត់ដំបងចុះត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

https://www.gdlf-kh.com/2023/05/13/-66/ Vicheka ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ៩រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក និងវរសេនីយឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលដឹកនាំវរ:៨១៩។ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់ឲ្យ នាយប៉ុស្តិ៍ប្រចាំការនៅជួរមុខ ត្រៀមកម្លាំងចេញល្បាត រួមមាន៖

-នៅវេលាម៉ោង០៨៖០០នាទី កម្លាំងប៉ុស្តិ៍នគរបាលប៉ុស្តិ៍អូរអន្លក់ ចំនួន ០៦នាក់ អាវុធវែងខ្លីចំនួន០៤ ដើម ដឹកនាំដោយ លោកអនុសេនីយ៍ឯក សយ សឿន នាយរងប៉ុស្តិ៍ បានចុះល្បាតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្ត ចាប់ពីចំណុច និយាមការ WGS84 217879E 1457965N(ប៉ុស្តិ៍ច្រកទ្វារអូអន្លក់) ដល់ចំណុចនិយាមកា WGS84 218531E 1456660N(ដល់ចំណុកោះតាធឹម)។ ក្រោយពីបានដើរល្បាតរួចពិនិត្យឃើញថាពុំមានអ្វីប្រែប្រួលគួរអោយកត់សំគាល់ឡើយ និងបានបញ្ចប់វេលាម៉ោង០៩នឹង៤០នាទីនាព្រឹកថ្ងៃដដែល។

website_news/2023150503.txt · Last modified: 2023/05/15 07:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki