website_news:2023150504

កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ(ស្រុកសំពៅលូន)

https://www.gdlf-kh.com/2023/05/13/ 39/ Vicheka ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងប៉ុស្តិ៍ព្រំដែនចក្រី ចំនួន៦នាក់ ដឹកនាំដោយលោកព្រិន្ទបាលឯក មុត ស៊ីណាត នាយរងប៉ុស្តិ៍ ចេញល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង ពិនិត្យឃើញថាសកម្មភាពតាមព្រំដែនមានសភាពស្ងប់ស្ងាត់ធម្មតា៕

website_news/2023150504.txt · Last modified: 2023/05/15 07:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki