website_news:2023150601

បក្សចលនាឆ្ពោះទៅមុខ ថៃ ត្រៀមដំឡើងប្រាក់ខែដល់កម្មករ ៣ កម្រិតនេះ

https://www.kampucheathmey.com/global-news/526913 ថ្ងៃពុធ ១៤ មិថុនា ២០២៣ដោយ Sok Chivon

នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានចេញមកប្រាប់ពីកម្រិត ឬជំនាញរបស់កម្មករ ទៅដល់គណបក្សចលនាឆ្ពោះទៅមុខ ដែលសន្យាត្រៀមនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ នៅពេលឡើងកាន់តំណែង ។

លោក Att Pisarnvanich សាស្ត្រាចារ្យរងនៃសាកលវិទ្យាល័យ UTCC បានឲ្យដឹងថា គោលការណ៍ដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ១៣ ដុល្លារ ដែលស្នើឡើងដោយគណបក្សចលនាឆ្ពោះទៅមុខ របស់បេក្ខភាពនាយករដ្ឋមន្ត្រីថៃលោក Pita Limjaroenrat ដែលទើបជាប់ឆ្នោតថ្មី គួរតែត្រូវបានបែងចែកជា ៣ កម្រិតដូចខាងក្រោម៖

កម្រិតទី១ ៖ សម្រាប់កសិករ ប្រាក់ឈ្នួលគួរកើនឡើងដល់ ១១.៥០ ដុល្លារក្នុងមួយថ្ងៃ (៣៤៥ ដុល្លារក្នុងមួយខែ)

កម្រិតទី២ ៖ សម្រាប់កម្មករឧស្សាហកម្ម ប្រាក់ឈ្នួលគួរកើនឡើងដល់ ១២.៣០ ដុល្លារក្នុងមួយថ្ងៃ (៣៦៩ ដុល្លារក្នុងមួយខែ)

កម្រិតទី៣ ៖ សម្រាប់អាជីវកម្មផ្នែកសេវាកម្មដូចជា បច្ចេកវិទ្យាព័ត៌មាន (IT), ហិរញ្ញវត្ថុ, ការកម្សាន្ត និងសំណង់ ប្រាក់ឈ្នួលគួរកើនឡើងដល់ ១៣ ដុល្លារក្នុងមួយថ្ងៃ (៣៩០ ដុល្លារក្នុងមួយខែ) អាស្រ័យលើកម្រិតជំនាញរបស់កម្មករ ។

ទោះយ៉ាងណាក៏ដោយ គោលការណ៍បង្កើនប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃរបស់គណបក្សចលនាឆ្ពោះទៅមុខ ក៏ពឹងផ្អែកលើភាពស្របគ្នាជាមួយនឹងវិធានការជំរុញសេដ្ឋកិច្ច និងតម្លៃប្រើប្រាស់ដូចជា ទឹក និងអគ្គិសនីជាដើម ខណៈបច្ចុប្បន្នពលករបរទេសដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ទទួលបានប្រាក់ខែអប្បបរមាប្រមាណជា ៣០០ ដុល្លារក្នុងមួយខែ ៕ដោយ ៖ ជីវ័ន្ត

website_news/2023150601.txt · Last modified: 2023/06/15 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki