website_news:2023150603

ពលករកម្ពុជាធ្វើការស្របច្បាប់ក្រៅប្រទេស១លាន៣សែននាក់ និងផ្តល់ប្រាក់មកស្រុកប្រមាណ២ពាន់៧រយលានដុល្លារក្នុង១ឆ្នាំ

https://kohsantepheapdaily.com.kh/article/1755551.html? utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ១៤ ខែ មិថុនា ឆ្នាំ ២០២៣ ម៉ោង ១៤:១៧

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាបានបញ្ជូនពលករស្របច្បាប់ទៅធ្វើការនៅក្រៅប្រទេសចំនួន១លាន៣សែននាក់ ហើយពួកគេបានផ្តាល់ប្រាក់ខែរបស់ខ្លួនមកស្រុកកំណើតប្រមាណ២ពាន់៧រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ថា រាជរដ្ឋាភិបាលបានផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋធ្វើការនៅក្រៅប្រទេស ដោយអនុវត្តពលករទេសន្តប្រវេសន៍ដោយសុវត្ថិភាពគិតត្រឹមខែឧសភា ឆ្នាំ២០២៣ មានពលករចំនួនប្រមាណ១លាន៣សែននាក់ កំពុងធ្វើការនៅក្រៅប្រទេស ក្នុងនោះនៅប្រទេសថៃចំនួន១លាន២សែននាក់ កូរ៉េ៤ម៉ឺន៩ពាន់នាក់ ម៉ាឡេស៊ី២ម៉ឺន២ពាន់នាក់ ជប៉ុន១ម៉ឺន៩ពាន់នាក់ ។

ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា ពលករដែលកំពុងធ្វើការនៅក្រៅប្រទេសសុទ្ធតែទទួលបានអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់នៃប្រទេសនីមួយៗរួមទាំងប្រាក់ឈ្នួល និងរបបសន្តិសុខសង្គម ។ ពលករបានផ្ញើប្រាក់មកក្រុមគ្រួសារនៅស្រុកកំណើតពីគ្រប់ប្រទេសមានប្រមាណចំនួន២ពាន់៧រយលានដុល្លារអាមេរិក ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ពលករដែលធ្វើការនៅក្រៅប្រទេសសុទ្ធតែទទួលបានចំណេះជំនាញ និងជាធនធានមនុស្សដ៏មានតម្លៃនៅពេលមកប្រទេសវិញ ៕

website_news/2023150603.txt · Last modified: 2023/06/15 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki