website_news:2023151202

គិតចាប់ពី ខែសីហា ឆ្នាំ២០២២ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានទទួលបណ្ដឹងពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ចំនួន ១.២៧៦សំណើ

http://nokorwatnews.com/archives/1072771 14/12/2023

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាង សម្ដេចធិបតី នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងវេទិកាអធិបតី នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ប្រារព្ធនៅសាលមហោស្របកោះពេជ្រ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រី រដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរនិងអង្គភាព អភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ រហូតដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវពង្រឹងស្មារតីទទួលខុសត្រូវចំពោះការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

គិតចាប់ពី ខែសីហា ឆ្នាំ២០២២ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានទទួលបណ្ដឹង ឬសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ចំនួន ១.២៧៦សំណើ។ ក្នុងនោះក្រុមប្រតិបត្តិការ បាន ធ្វើអន្តរាគមន៍ ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់ ១.២១៣ករណី គឺប្រមាណ ៩៧,៧០% ដោយបានរកឃើញមនុស្ស ២.១៥៥នាក់ ស្រី ២៦៩នាក់ លើ ២១សញ្ជាតិ។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះថា ក្នុងរយៈពេលដូចគ្នានោះ សមត្ថកិច្ចបានស្វែងរកចាប់ជនសង្ស័យប្រព្រឹត្តបទល្មើស បាន ៩១នាក់ (មានបីសញ្ជាតិ) ក្នុងករណីបង្ខាំង និងជនសង្ស័យ ៣៥នាក់ (មានបួន សញ្ជាតិ)។

ក្នុងករណីជួញដូរមនុស្ស បញ្ជូនទៅតុលាការ បិទទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៥ទីតាំង និងបើកការស៊ើបអង្កេតករណីសម្អាតប្រាក់ សរុប១០ករណី។ មនុស្សមួយចំនួនធំដែលត្រូវបានរកឃើញក្នុងប្រតិបត្តិការនោះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមកសម្ងំលាក់ខ្លួនធ្វើការដោយគ្មានការអនុញ្ញាតតាមច្បាប់ការងារកម្ពុជា ដែលចាំបាច់ត្រូវអនុវត្តយ៉ាងតឹងរឹង តាមនីតិវិធីច្បាប់កម្ពុជា ៕

website_news/2023151202.txt · Last modified: 2023/12/15 11:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki