website_news:2023151203

លោកជំទាវ ជូ ប៊ុនអេង ដឹកនាំកិច្ចប្រជុំរៀបចំសេចក្តីព្រាង ផែនការសកម្មភាពសម្រាប់ការអនុវត្ត នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា-ថៃ

https://www.hotnews-asia.com/detail/241794 ចេញផ្សាយ ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ 2023

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាបន្តរៀបចំសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ការអនុវត្ត នីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពី កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ (២០២៤-២០២៥) ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងបាងកក។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួម ពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការ ក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតតីយុទ្ធជន និងយុវនីតិសម្បទា អគ្គនាយកដ្ឋានអន្តោប្រវេសន៌ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុប២៦រូប។

លទ្ធផលនៃកិច្ចប្រជុំពិភាក្សា អង្គប្រជុំក៏បានឯកភាពគ្នាក្នុងការកែសម្រួលចប់រួចរាល់លើសកម្មភាពចំនួន១៣ នៃគោលបំណងសំខាន់ៗទាំង៣ របស់សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ការអនុវត្ត (២០២៤-២០២៥) នឹងត្រៀមដាក់ប្រជុំសម្រេចចុងក្រោយនៅដើមឆ្នាំ២០២៤ នាពេលខាងមុខ៕

website_news/2023151203.txt · Last modified: 2023/12/15 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki