website_news:2023160601

ក្រសួងកិច្ចការនារី ប្រកាសលេខទូរស័ព្ទទាំង២៥ខេត្តក្រុង ដើម្បីពលរដ្ឋអាចរាយការណ៍ ពេលឃើញអំពើហិង្សាលើស្រ្តី

https://www.kampucheathmey.com/local-news/526496 ថ្ងៃព្រហស្បតិ៍ ១៥ មិថុនា ២០២៣ដោយ អុន ស្រីមាន

ដើម្បីផ្តល់ភាពងាយស្រួល និងជួយដល់ស្ត្រី ក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សានានា ក្រសួងកិច្ចការនារី បានដាក់ខ្សែទូរស័ព្ទទាំង២៥ខេត្តក្រុង ដើម្បីងាយស្រួលដល់ជនរងគ្រោះ ព្រមទាំងអ្នកឃើញហេតុការណ៍ងាយស្រួលក្នុងការរាយការណ៍។ ក្រសួងកិច្ចការនារី បានណែនាំថា ប្រសិនជាមានភាពតានតឹង បញ្ហាស្មុគស្មាញ ឬ បញ្ហានានា គួរស្វែងរកការប្រឹក្សាផ្លូវចិត្តដើម្បីឱ្យសុខភាពផ្លូវចិត្តមានភាពប្រសើរឡើង ចៀសវាងការប្រព្រឹត្តអំពើហិង្សា។ ទន្ទឹមនឹងនេះ ក្រសួងក៏បានស្នើដល់ពលរដ្ឋ ឬ ជនរងគ្រោះ ឱ្យមានការរាយការណ៍ ឬ ជួបអំពើហិង្សាក្នុងគ្រួសារ ឬ បញ្ហាកើតលើស្រ្តី ក្មេងស្រីងាយរងគ្រោះ ដោយទាក់ទងតាមលេខទូរស័ព្ទខាងក្រោមនេះ៖

• ក្រសួងកិច្ចការនារី៖ ០១១ ២១៧ ១២៣ • ខេត្តបន្ទាយមានជ័យ៖ ០១២ ៥២៣ ៣៦៦/ ០៨៩ ៣៣៤ ៤៩២ • ខេត្តបាត់ដំបង៖ ០១០ ៨៩២ ៦០៤ ឬ ០១២ ៧៤២ ៧៣៣ • ខេត្តកំពង់ចាម៖ ០៨៥ ៧៦៩ ៣៨៣ ឬ ០៧៧ ៨៧៧ ៦៩៧ • ខេត្តកំពង់ឆ្នាំង៖ ០១២ ៩០៩ ៦៧២ / ០៨៧ ៦៥៦ ៥៣១ / ០៩២ ៩១៨ ២៥១ • ខេត្តកំពង់ស្ពឺ៖ ០១៦ ៤៩២ ៧៧៧ / ០១៦ ៧៩៨ ៨៩៨ • ខេត្តកំពង់ធំ៖ ០៩២ ៩២៣ ៦៩៣ / ០៩២ ៨១១ ៥៥០ • ខេត្តកំពត៖ ០៩៣ ៨៨៦ ៦២៦ / ០៧០ ៨៧៥ ៩៥៩ • ខេត្តកណ្តាល៖ ០៩៦ ៣ ៦៣៦ ៧៧១ / ០៦៩ ៨២០ ៨៣០ • ខេត្តកែប៖ ០៧០ ៤៥៨ ២៦៤ / ០៩២ ៥៨២ ០៤០ • ខេត្តកោះកុង៖ ០១៦ ៥៤៨ ៩៦៥ / ០១៦ ៩២២ ៥៩១ • ខេត្តក្រចេះ៖ ០៩៧ ៨ ៨២០ ៣៦៣ / ០៨៨ ៤ ៧២៥ ៩៥៩ • ខេត្តមណ្ឌលគិរី៖ ០៨៩ ៩៩៨ ៨៧៧ / ០១៧ ៣២០ ៣៦២ • ខេត្តឧត្តរមានជ័យ៖ ០៨៨ ៦ ៤៤៤ ៧០៩ / ០៨៨ ៧ ៣២១ ២២១ • ខេត្តប៉ៃលិន៖ ០៨៨ ៧២១ ២២ ៨៨ / ០៩០ ៣៣៨ ៨១៨ • រាជធានីភ្នំពេញ៖ ០៩៥ ៦៩០ ៦០០ / ០៩៦ ៨៣៣ ៣៨៦៣ • អគ្គស្នងការនគរបាលជាតិ៖ ១២៨៨។

អំពើហិង្សានៅក្នុងគ្រួសារ លើស្រ្តី និងក្មេងស្រី មិនគួរកើតមានឡើយនៅក្នុងសង្គម។ ដូច្នេះ ចំពោះតួនាទីការពារ និងស្វែងរកជំនួយ ក៏មិនមែនជាតួនាទីរបស់ជនរងគ្រោះតែម្នាក់ឯង ដើម្បីរកជំនួយឡើយ គឺជាតួនាទីពលរដ្ឋគ្រប់រូបក្នុងការជួយដល់ស្ត្រី។ ជនរងគ្រោះ ក៏ត្រូវមានភាពក្លាហានក្នុងការតតាំង និងក្រោកឈរដោយខ្លួនឯងផងដែរ៕ ប្រភព៖ ក្រសួងកិច្ចការនារី

website_news/2023160601.txt · Last modified: 2023/06/16 10:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki