website_news:2023160801

ជនឆបោកជនជាតិជប៉ុនពីរនាក់នៅកម្ពុជាប្រឈមនឹងការបញ្ជូនត្រឡប់ទៅប្រទេសវិញ

https://www.khmertimeskh.com/501343124// Khmer Times August 15, 2023

ជនឆរបោកជនជាតិជប៉ុនពីរនាក់នៅកម្ពុជាអាចនឹងត្រូវប្រឈមនឹងកាត់ទោសក្នុងប្រទេសខ្លួននាពេលឆាប់ៗខាងមុខ។ ប្រភពនានាបាននិយាយថា អាជ្ញាធរគ្រោងនឹងបញ្ជូនពួកគេទៅប្រទេសជប៉ុនវិញដោយត្រូវប្រឈមនឹងបទចោទប្រកាន់ពីបទឆបោក។ បុរសទាំងនោះត្រូវបានចោទប្រកាន់ពីបទរៀបចំរគម្រោងវិនិយោគក្លែងក្លាយពីសណ្ឋាគារមួយនៅភាគខាងជើងប្រទេសកម្ពុជា។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នេះ ត្រូវបានគេស្គាល់ថាមានសណ្ឋាគារ និងកាស៊ីណូជាច្រើន។

ប្រភពបានឲ្យដឹងថា មន្ត្រីស៊ើបអង្កេតកម្ពុជាបានឃុំខ្លួនបុរសជនជាតិជប៉ុនចំនួន ៧ នាក់បន្ទាប់ពីទទួលបានព័ត៌មានក្នុងអំឡុងខែឧសភា។ ពួកគេមានអាយុពី ៣០ ទៅ ៥០ឆ្នាំ។ ពួកគេបីនាក់គ្មានលិខិតឆ្លងដែន។ ប្រភពបាននិយាយថា ពួកគេប្រហែលជាធ្វើការឱ្យអ្នកផ្សេង ដោយឯកសារធ្វើដំណើររបស់ពួកគេត្រូវអ្នកទាំងនោះរក្សាទុក។ ជនសង្ស័យពីរនាក់ត្រូវបានចោទប្រកាន់ពីបទបញ្ចុះបញ្ចូលបុរសម្នាក់នៅខេត្ត សាហ្គា (Saga) ភាគនិរតីនៃប្រទេសជប៉ុន ឱ្យវិនិយោគលើកិច្ចព្រមព្រៀងប្រឌិតមួយ។ នគរបាលជប៉ុនគ្រោងនឹងមកកាន់ប្រទេសកម្ពុជា និងបញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញ។

ករណីស្រដៀងគ្នានេះបានកើតឡើងកាលពីខែមេសា នៅពេលដែលអាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនជាតិជប៉ុន ១៩ នាក់។ ពួកគេត្រូវបានចោទប្រកាន់ពីបទរត់ការគម្រោងក្លែងបន្លំសម្រាប់រមណីយដ្ឋានមួយ។ អាជ្ញាធរកម្ពុជាបានបញ្ជូនជនសង្ស័យជនជាតិជប៉ុនទាំង ១៩ នាក់ត្រឡប់ទៅប្រទេសកំណើតវិញនៅថ្ងៃទី ១១ ខែមេសា ជុំវិញការជាប់ពាក់ព័ន្ធនឹងការឆបោកតាមទូរស័ព្ទ ខណៈនគរបាលជប៉ុនបន្តបង្ក្រាបក្រុមឆរបោកដែលមានមូលដ្ឋាននៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ បុរសទាំងនោះដែលបានធ្វើសកម្មភាពពីសណ្ឋាគារមួយកន្លែងនៅភាគខាងត្បូងប្រទេសកម្ពុជាត្រូវបានចាប់ខ្លួនតាមជើងហោះហើរពិសេស (chartered flight) ទៅប្រទេសជប៉ុននេះបើយោងតាមនគរបាលក្រុងតូក្យូ។ យន្តហោះបានមកដល់អាកាសយានដ្ឋាន Haneda នៅថ្ងៃបន្ទាប់។

បុរសទាំងនោះត្រូវបានគេសង្ស័យថាបានឆបោកស្ត្រីអាយុ ៦២ ឆ្នាំម្នាក់ដែលរស់នៅក្នុងទីក្រុងតូក្យូ នៃប្រាក់អេឡិចត្រូនិក BitCash តម្លៃ ២៥០,០០០ យ៉េនក្នុងខែមករា។ ប្រភពពីនគរបាលស៊ើបអង្កេតបាននិយាយថា ពួកគេមានអាយុចន្លោះពី២៥ ទៅ ៥៥ឆ្នាំ ដោយជនសង្ស័យម្នាក់ត្រូវបានគេគិតថាជាសមាជិកនៃក្រុមឆរបោក៕ NHK/KYODO

website_news/2023160801.txt · Last modified: 2023/08/16 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki