website_news:2023161002

ពលករខ្មែរចាប់ផ្តើមចាកចេញពីប្រទេសថៃវិលត្រឡប់ មកស្រុកកំណើតចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ

https://www.kampucheathmey.com/local-news/594054 ថ្ងៃអង្គារ ១០ តុលា ២០២៣ deth leng

ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ បានចាប់ផ្តើមវិលត្រឡប់មកស្រុកកំណើតរៀងៗខ្លួនដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដើម្បីជួបជុំសាច់ញាតិ និងធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅបរមលោក។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅរសៀលថ្ងៃទី ១០ ខែតុលានេះថា ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋរួមទាំងពលករខ្មែរធ្វើការនៅថៃ បាននាំគ្នាវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីធ្វើដំណើរទៅតាមស្រុកកំណើតរបស់ខ្លួនជួបជុំឪពុកម្តាយសាច់ញាតបងប្អូន និងធ្វើបុណ្យឧទ្ទិសកុសល្យជូនដូនតាដែលបានចែកឋាននាពេលកន្លងទៅ។ លោកបានបន្តថា ប្រជាពលរដ្ឋ រួមទាំងពលករធ្វើដំណើរពីប្រទេសថៃចូលមកតាមច្រកព្រំដែនខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក្នុងនោះនៅខែកញ្ញាតាមច្រកព្រំដែនប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានចំនួនសរុប ៤៨៩ នាក់ស្រី ១៩៥នាក់ និងច្រកដូងខេត្តបាត់ដំបង សរុបចំនួន ៥ ៨៧៧ ស្រី ២ ៨០៦ នាក់ សរុបរួមខែកញ្ញាមានចំនួន ៦ ៣៦៦ ស្រី ៣ ០០១នាក់។

ចំណែកខែតុលាវិញ តាមច្រកព្រំដែនប៉ោយប៉ែត មានចំនួន ៤៦៩ នាក់ ស្រី ១៨៨ នាក់ និងច្រកដូងមានចំនួន២៨៥៤នាក់ស្រី ១១៧១នាក់សរុបរួមខែតុលា ៣៣២៣ នាក់ស្រី ១៣៥៩ នាក់។លោកបានបន្តទៀតថា ជារួមចាប់ពីខែកញ្ញា ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ និងពលករខ្មែរវិលត្រឡប់មកពីប្រទេសចំនួន៩៦៨៩នាក់ ស្រី៤៣៦០នាក់។

បើតាមលោក កត្តា អ៊ន គិតត្រឹមខែសីហាឆ្នាំ ២០២៣ កម្ពុជាមានពលករកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសចំនួន១៣៤២៩៦៣ នាក់ ស្រី ៥៤៦៩៨១ នាក់ក្នុងនោះនៅប្រទេសថៃមានចំនួន ១២៤៨២៤៥ នាក់ស្រី ៥០២២៥០នាក់៕ អត្ថបទ៖ សំអឿន

website_news/2023161002.txt · Last modified: 2023/10/16 10:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki