website_news:2023161005

នគរបាលប៉េរូ បង្ក្រាបក្រុមជួញដូរមនុស្ស និងជួយសង្គ្រោះពលរដ្ឋអាស៊ី ៤៤នាក់

https://www.btv.com.kh/article/32265 2023/10/11 09:38:23 am

នគរបាលប៉េរូបានចាប់ខ្លួនក្រុមជួញដូរមនុស្សកាលពីថ្ងៃអាទិត្យ (៨ តុលា) ក្នុងទីក្រុងលីម៉ា ដោយចាប់បានមនុស្ស ៨នាក់ ដែលត្រូវបានចោទប្រកាន់ថា ជាសមាជិក នៃសមាគមឧក្រិដ្ឋជន និងបានជួយសង្គ្រោះពលរដ្ឋអាស៊ីចំនួន ៤៤នាក់ផងដែរ។

ក្រុមអាជ្ញាធរបាននិយាយថា ជនរងគ្រោះដែលភាគច្រើនជាជនជាតិម៉ាឡេស៊ី ត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលហៅទូរស័ព្ទក្នុងស្ថានភាពមនុស្សថ្នាក់ទាប ហើយត្រូវបានទាក់ទាញទៅប្រទេសប៉េរូក្រោមការក្លែងបន្លំ។ ក្រុមអាជ្ញាធរបានបង្ហាញថា អ្នកត្រូវបានសង្រ្គោះទាំងនោះរួមមានស្ត្រី ២៦នាក់ និងបុរស ១៧នាក់ មកពីប្រទេសម៉ាឡេស៊ី ដែលម្នាក់ក្នុងចំណោមអ្នកទាំងនោះ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងប្រទេសកំណើត ហើយក៏មានស្ត្រីមកពីកោះតៃវ៉ាន់ផងដែរ ត្រូវបានដោះលែងក្នុងអំឡុងពេលប្រតិបត្តិការ។

ក្រុមអាជ្ញាធរក្នុងតំបន់បានបញ្ជាឱ្យឃុំខ្លួនជនជាតិតៃវ៉ាន់ ៦នាក់ដែលចាប់ខ្លួនបាន បណ្តោះអាសន្នរយៈពេលប្រាំពីរថ្ងៃកាលពីថ្ងៃច័ន្ទ (៩ តុលា) ដែលពួកគេទាំងនោះត្រូវបានចោទប្រកាន់ពីបទដឹកនាំក្រុមជួញដូរនោះ។ លំនៅឋានកម្ពស់បីជាន់ ដែលជនរងគ្រោះកំពុងស្នាក់នៅក្នុងទីក្រុងលីម៉ា មានរបងអគ្គិសនី រនាំងបង្អួច និងទ្វារចាក់សោរដោយប្រើប្រាស់ឈើព័ទ្ធពីក្រៅ ដើម្បីរារាំងជនរងគ្រោះពីការរត់គេចខ្លួន។ ករណីនេះត្រូវបានគេដឹង ដោយសារតែជនរងគ្រោះពីរនាក់ដែលបានរត់គេចខ្លួន បានរាយការណ៍ពីបទឧក្រិដ្ឋនេះទៅកាន់នគរបាល៕

website_news/2023161005.txt · Last modified: 2023/10/16 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki