website_news:2023161006

អាជ្ញាធរកម្ពុជាស្ទាក់ចាប់ជនជាតិហ្វីលីពីនដែលកំពុងធ្វើដំណើរទៅទីតាំងក្រុមហ៊ុនឆបោក

https://www.khmertimeskh.com/501375371// Khmer Times October 12, 2023

ក្រសួងពលករចំណាកស្រុក (DMW) បានបញ្ជូនក្រុមការងារមកកម្ពុជា ដើម្បីជួយធ្វើមាតុភូមិនិវត្តន៍ជនជាតិហ្វីលីពីន ២៧ នាក់ ដែលជាជនរងគ្រោះ 9នៃអំពើឆបោកការងារខុសច្បាប់។ បុគ្គលទាំងនេះដំបូងឡើយបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងនាមជាអ្នកទេសចរ ដោយរំពឹងថានឹងធ្វើការ ជាអ្នកជំនួយផ្នែកបច្ចេកវិទ្យា។ ជាក់ស្តែង ពួកគេត្រូវបានគេបោកបញ្ឆោត និងបង្ខំឱ្យធ្វើការខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិតក្នុងស្រុកអូរស្មាច់ ជិតព្រំដែនថៃ។

យោងតាមអនុរដ្ឋលេខាធិការ Hans Leo Cacdac មន្ត្រីទទួលបន្ទុកនៃក្រសួងពលករចំណាក ស្រុកជនរងគ្រោះត្រូវបានជួយសង្គ្រោះកាលពីថ្ងៃទី ២៦ ខែកញ្ញា ដោយមានជំនួយពីអគ្គស្នងការនគរបាលជាតិកម្ពុជា។ ជនជាតិហ្វីលីពីនទាំង ២៧នាក់ ត្រូវបានផ្ទេរពីស្រុកអូរស្មាច់ ទៅកាន់កន្លែងឆបោកមួយទៀតក្នុងក្រុងព្រះសីហនុ នៅពេលដែលអគ្គស្នងការនគរបាលជាតិកម្ពុជាបានស្ទាក់ចាប់រថយន្តរបស់ពួកគេ។

ក្រុមការងារដឹកនាំដោយជំនួយការរដ្ឋលេខាធិការ Francis Ron de Guzman បានមកកម្ពុជា ដើម្បីផ្តល់ជំនួយ និងជួយដល់ប្រជាជនហ្វីលីពីនដែលត្រូវបានជួយសង្គ្រោះ។ ក្រុមការងារនឹងផ្តល់ជំនួយផ្នែកច្បាប់ និងហិរញ្ញវត្ថុ និងផ្នែកផ្លូវចិត្ត។ ដោយសហការជាមួយក្រសួងការបរទេស និងស្ថានទូតហ្វីលីពីននៅទីក្រុងភ្នំពេញ DMW កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារបស់កម្ពុជា ដើម្បីចងក្រងឯកសារ និងដំណើរការសំណុំរឿងជនរងគ្រោះ ដើម្បីអាចបញ្ជូនពួកគេត្រឡប់ទៅហ្វីលីពីនវិញបានភ្លាមៗ។ ជាការឆ្លើយតប ស្ថានទូតហ្វីលីពីននៅទីក្រុងភ្នំពេញបានថ្លែងអំណរគុណចំពោះសហគមន៍ហ្វីលីពីននៅកម្ពុជា និង សហគមន៍Philippine Eagles chapter នៅរាជធានីភ្នំពេញ។ ពួកគេបានជួយ និងបរិច្ចាគរបស់របរចាំបាច់ដូចជាអាហារជួយដល់ជនរងគ្រោះ។

លោក Caccac បានសង្កត់ធ្ងន់ថាករណីនេះគឺ ជាផ្នែកមួយគម្រោងជ្រើសរើសពលករខុសច្បាប់ និងការជួញដូរមនុស្ស ដែលផ្តោតលើពលករហ្វីលីពីននៅក្រៅប្រទេសសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់តាមអ៊ីនធឺណិត។ DMWបានក្រើនរំលឹកប្រជាជនហ្វីលីពីនអំពីករណីឆបោកនេះ ជាពិសេសការផ្តល់ការងារពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍។ លោកបានបន្តថា “ប្រសិនបើយើងប្រយុទ្ធប្រឆាំងនឹងការជ្រើសរើសពលករខុសច្បាប់ និងការពារពលករហ្វីលីពីននៅបរទេសរបស់យើងប្រកបដោយប្រសិទ្ធភាព យើងត្រូវបន្តលើកកម្ពស់ការយល់ដឹងអំពីបញ្ហាទាំងនេះ និងជួយដល់អ្នកដែលបានធ្លាក់ខ្លួនជាជនរងគ្រោះ”។

website_news/2023161006.txt · Last modified: 2023/10/16 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki