website_news:2023170301

គិតត្រឹមថ្ងៃទី១៥ ខែមីនា សមត្ថកិច្ចកម្ពុជា ទទួលបានបណ្តឹង ៧៨៦បណ្តឹង ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១,៩៩១នាក់

https://freshnewsasia.com/index.php/en/localnews/282397-2023-03-16-04-27-59.html 2023-03-16 11:27am

(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ៧៨៦ករណី ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១,៩៩១នាក់ មាន១៦សញ្ជាតិ។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រួមមាន៖

១៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៧៦៣សំណើ និងបិទសំណុំរឿង ២៥៩សំណើ (រកឃើញមនុស្ស ១,១៧៨នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៤នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

២៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ២៣ករណី៕

website_news/2023170301.txt · Last modified: 2023/03/17 10:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki