website_news:2023170302

ជប៉ុន បន្ដផ្តល់ឱកាសដល់ប្រជា ពលរដ្ឋកម្ពុជាទៅបំពេញការងារនៅប្រទេសរបស់ខ្លួន

https://www.information.gov.kh/articles/99718 ចេញផ្សាយ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៣ វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានបន្ដផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាបានទៅបំពេញការងារនៅប្រទេសរបស់ខ្លួន ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិត ស្និទ្ធលើការបណ្តុះបណ្តាលបច្ចេក ទេសនិងវិជ្ជាជីវ: និងគម្រោងសុខ ភាពបន្តពូជសម្រាប់កម្មការិនីក្នុង វិស័យកាត់ដេរ។ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២៣ថា ពាក់ព័ន្ធនឹងកម្ម សិក្សាការី និងប្រព័ន្ធបញ្ចូន ភាគីទាំងពីរនឹងបន្តពង្រឹងការគ្រប់គ្រងឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបន្តផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា បានទៅបំពេញការងារជាកម្មសិក្សាការី និងជាពលករ ហើយពេលដែលពួកគេត្រឡប់មកកម្ពុជាវិញ យកចំណេះដឹង និងជំនាញរបស់ពួកគេមកចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ទាក់ ទាញអ្នកវិនិយោគទុនជប៉ុនកាន់តែច្រើនទៀតមកកម្ពុជា។

ជាពិសេសភាគីទាំងពីរបានសំដែងនូវការពេញ ចិត្ត នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀតលើការជួយកែលម្អវគ្គបណ្តុះបណ្តាល ការបំពាក់សម្ភារៈសិក្សាតាមគ្រឹះ ស្ថានអប់រំបណ្តុះបណ្តាលបច្ចេក ទេសនិងវិជ្ជាជីវ: និងការបញ្ចូនអ្នកជំនាញឯកទេសជនជាតិជប៉ុន ក្រោមគម្រោង JICA។ បន្ថែមពីនេះ ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការលើគម្រោង ២ទៀត គឺទី១ គម្រោងជួយធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារនៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគម្រោងអាស៊ាន/ជប៉ុន និងទី២ គម្រោងសុខភាពបន្តពូជសម្រាប់កម្មការិនីក្នុង វិស័យកាត់ដេរ៕

website_news/2023170302.txt · Last modified: 2023/03/17 10:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki