website_news:2023170503

ជនជាតិខ្មែរម្នាក់ត្រូវបានចាប់ខ្លួននៅប្រទេសថៃក្រោមបទល្មើសផ្លូវភេទ

https://www.khmertimeskh.com/501291393//?p=1291393 Khmer Times May 16, 2023

បុរសម្នាក់ ដែលបានភៀសខ្លួនទៅប្រទេសថៃបន្ទាប់ពីបានប្រព្រឹត្តបទល្មើសផ្លូវភេទនៅកម្ពុជា ត្រូវបានចាប់ខ្លួននៅខេត្តចាន់ថាបុរី កាលពីថ្ងៃអាទិត្យ។ នគរបាលអន្តោប្រវេសន៍ខេត្ត ចាន់ថាបុរី បានចាប់ខ្លួនឈ្មោះ អ៊ីង សំណាង អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ តាមដីកាចាប់ខ្លួន ដែលចេញដោយតុលាការខេត្តឈុនបុរី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ បន្ទាប់ពីជននេះរត់គេចពីដីកាចាប់ខ្លួននៅប្រទេសកំណើត។ ជននេះត្រូវបានចោទប្រកាន់ពីបទ «នាំអនីតិជនអាយុលើស ១៥ ឆ្នាំ ទៅប្រព្រឹត្តមិនសមរម្យ ឬចាប់រំលោភ។

មន្ត្រីស៊ើបអង្កេតនៅប៉ុស្តិ៍នគរបាលស្រីរ៉ាចាបាននិយាយថា សំណាងបានដាក់ពាក្យស្នើសុំការងារក្រោមគម្រោងរបស់រដ្ឋាភិបាលសម្រាប់ពលករបរទេសដែលមាន ៤ សញ្ជាតិ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) នៅខេត្តចាន់ថាបុរី។ ដូច្នេះនគរបាលបានជូនដំណឹងទៅមន្ត្រីអន្តោប្រវេសន៍ខេត្តចាន់ថា បុរីដោយបានរកឃើញសំណាងឈរនៅលើផ្លូវខាងក្រៅការិយាល័យអន្តោប្រវេសន៍ក្នុងខេត្តចាន់ថាបុរី ហើយបន្ទាប់មកក៏បានស្នើសុំមើលឯកសាររបស់គាត់។

សំណាងបានសារភាពថាខ្លួនជាមនុស្សដែលបានរៀបរាប់លម្អិតក្នុងដីកាចាប់ខ្លួន បន្ទាប់មកនគរបាលបាននាំជននេះទៅប៉ុស្តិ៍នគរបាលស្រ៊ីរ៉ាចា ខេត្តឈុនបុរី ដើម្បីយកទៅកាត់ទោស។ Thaiger

website_news/2023170503.txt · Last modified: 2023/05/17 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki