website_news:2023171003

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងដោះស្រាយការធ្វើដំណើរចេញ-ចូល របស់ភ្ញៀវទេសចរ និងពលករ នៅច្រកទ្វារតាមព្រំដែនក្នុងខេត្តប៉ៃលិន

https://freshnewsasia.com/index.php/en/localnews/313855-2023-10-13-06-19-44.html 2023-10-13 01:19pm

(ប៉ៃលិន)៖ លោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ នៃ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារចុះពង្រឹង តាមដានត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមទ្វារព្រំដែននៅខេត្តប៉ៃលិន និងជួយសម្រួលដល់ដំណើរចេញ-ចូលរបស់ពលករទាំងអស់ សម្រួលកុំឱ្យមានការកកស្ទះនៅតាមច្រកព្រំដែន និងពង្រឹងសន្តិសុខនៅតាមច្រកទ្វារព្រំដែន។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រោយពីទទួលបានភារកិច្ច និងការចាត់តាំងបញ្ជាផ្ទាល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការណែនាំជាប្រចាំរបស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែនកម្ពុជា, លោក សំរិទ្ធ ឌី បានដឹកនាំបញ្ជាផ្ទាល់នៅតាមច្រកទ្វារព្រំដែនក្នុងខេត្តប៉ៃលិន ដើម្បីពិនិត្យមើលការចេញ-ចូលរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាពិសេសពលករខ្មែរ ដែលសម្រុកមកស្រុកកំណើត ដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

នាឱកាសដឹកនាំក្រុមការងារចំពោះកិច្ចនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ លោក សំរិទ្ធ ឌី បានក្រើនរំលឹកដល់ស្ថាប័នជំនាញច្រកទ្វារព្រំដែននៅខេត្តប៉ៃលិន ធ្វើយ៉ាងណា ដើម្បីជួយបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់ភ្ញៀវទេចរ ក៏ដូចជាពលករឆ្លងដែនអន្តរជាតិ ដើម្បីលើកស្ទួយនូវជីវភាពដំណើរចេញ-ចូលរបស់ពលករខ្មែរ។ បន្ថែមពីនេះ លោកក៏បានណែនាំជាប្រចាំឱ្យសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនជួយសម្រួលបែបបទ និងឯកសារនានាឱ្យមានប្រសិទ្ធភាព និងឆាប់រហ័សជូនដល់ពលករខ្មែរ៕

website_news/2023171003.txt · Last modified: 2023/10/17 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki