website_news:2023171004

សង់ត្រាល់៖ ពលករខ្មែរជាង៤០០នាក់ ត្រូវបានប៉ូលិសថៃចាប់ខ្លួនក្នុងថ្ងៃទី១២តុលា២០២៣

https://www.rfi.fr/km//20231013tm_medium=social&utm_campaign=telegram&utm_source=shorty 13/10/2023 - 09:18 ៨ នាទី ដោយ៖អោ ស្រីពេជ្រ

ផ្អែកតាមព័ត៌មានបឋមរបស់អង្គការសង់ត្រាល់ ឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ទី១២តុលា ម្សិលមិញនេះ ពលករខ្មែរប្រមាណជាង ៤០០នាក់ ដែលកំពុងបម្រើការងារសំណង់ ក្នុងខេត្តអាយុធ្យា ប្រទេសថៃ ត្រូវបានប៉ូលិសថៃចាប់ខ្លួន ដោយសារគ្មានឯកសារស្របច្បាប់។ តាមរយៈវិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រនេះ លោក ឡឹង សុផុន មន្ត្រីតំណាងអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ លើកឡើងថា ក្នុងស្ថានភាពនេះ ពលករខ្មែរជាច្រើននាក់កំពុងប្រឈមនឹងការបញ្ជូនត្រលប់មកខ្មែរវិញ។

លោក ឡឹង សុផុន មន្ត្រីតំណាងអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃបានលើកឡើងថា ការចាប់ខ្លួនពលករខ្មែរទាំងនោះគឺដោយសារតែប៉ូលិសថៃបានរកឃើញថា ពួកគេគ្មានឯកសារស្របច្បាប់ ហើយអ្នកខ្លះទៀតមានឯកសារអនុញ្ញាតឱ្យធ្វើការនៅប្រទេសថៃស្របច្បាប់ តែអស់សុពលភាព។ និងឱ្យដឹងទៀតថា ក្នុងស្ថានភាពនេះពលករខ្មែរជាច្រើននាក់ នឹងប្រឈមបញ្ជូនត្រលប់មកខ្មែរវិញ។ បញ្ជូនត្រលប់មកវិញ ក៏ព្រោះតែពួកគេទាំងនោះ នៅមិនទាន់មានការធានារ៉ាប់រងធ្វើឯកសារស្របច្បាប់ពីថៅកែថៃ។

គួរដឹងដែរថា រដ្ឋាភិបាលថៃកាលពីខែកក្កដា ឆ្នាំ២០២៣កន្លងមក បានយល់ព្រមបន្តពេលវេលាសម្រាប់ពលករបរទេស ដេលបានដាក់ស្នើបញ្ជីឈ្មោះអាចស្នាក់នៅ និងធ្វើការបានរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ និងពន្យាពេលសម្រាប់ពលករតាមប្រព័ន្ធ MOU ដែលបានបញ្ចប់កិច្ចសន្យា៤ឆ្នាំ អាចបន្តធ្វើការរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ជាមួយនឹងការបញ្ចុះតម្លៃវីសារពី២០០០ មកត្រឹម៥០០បាត។ ហើយតម្លៃឯកសារស្នើសុំបន្តស្នាក់នៅប្រទេសថៃជាបណ្តោះអាសន្នបន្ថយ ពី១៩០០បាត មកត្រឹម៥០០បាតផងដែរ៕

website_news/2023171004.txt · Last modified: 2023/10/17 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki