website_news:2023171005

មុខសញ្ញានាំមនុស្ស ឆ្លងដែនចេញក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានចៅក្រម ចេញដីកាឃុំខ្លួននៅពន្ធនាគារខេត្ដកំពង់ស្ពឺ

https://cen.com.kh/archives/702917.html Posted ByPen Srey NeatOctober 14, 2023

កំពង់ស្ពឺ ៖ នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣នេះ កំលាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជូនមុខសញ្ញា០៣នាក់ ស្រី០១នាក់ ទៅសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការករណីនាំមនុស្សមិនស្របច្បាប់ចេញក្រៅព្រះរាជាណាចក្រកម្ពុជា ។

ដោយបានការចង្អុលណែនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានសហការជាមួយកំលាំងអធិការដ្ឋាន នគរបាលស្រុកសាមគ្គឺមុនីជ័យ ស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណី « ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ក្រៅព្រះរាជាណាចក្រកម្ពុជា » ជនសង្ស័យ ០៣នាក់មាន ៖

១-វង់ សុខណាង ភេទប្រុស អាយុ ៤៣ឆ្នាំ ស្រុកកំណើតខេត្តត្បូងឃ្មុំ (ចេញ-ចូលក្រៅប្រទេស)។

២-ប៉ែន សារឿន ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ ទីប្រឹក្សា សមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាន និងការពារសិទ្ធពលរដ្ឋនៅកម្ពុជា ស្រុកកំណើតខេត្តតាកែវ បច្ចុប្បន្នរស់នៅស្រុកឈូក ខេត្តកំពត។

៣-ខុន សុខុម ភេទស្រឺ អាយុ ៣៦ឆ្នាំ រស់នៅភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

បច្ចុប្បន្នមុខសញ្ញាខាងលើត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

website_news/2023171005.txt · Last modified: 2023/10/17 10:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki