website_news:2023171103

ដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរចេញចូលតាមព្រំដែន

https://kohsantepheapdaily.com.kh/article/1835500.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ម៉ោង ០៩:៣៩

រាជធានីភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា (គ.ច.ព.ក) បានដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរចេញ-ចូលតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីជូនដំណឹង ស្ដីពីការដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរចេញ-ចូលតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា របស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា (គ.ច.ព.ក) មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ឬពលករខ្មែរ ដែលធ្វើដំណើរចេញចូលតាមច្រកព្រំដែនទាំងអស់ មេត្តាជ្រាបថា គណៈកម្មការ គ.ច.ព.ក បានរៀបចំប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដែលមានមធ្យោបាយសម្រាប់ទំនាក់ទំនងដូចជា ៖ លេខទូរស័ព្ទ Hotline ៖ ១២៤៤ (ដោយឥតគិតថ្លៃ) ។ តេលេក្រាម (Telegram) ៖ ០៩៧ ៥៥៥ ១២៤៤ ។

ប្រភពខាងលើបានលើកឡើងថា អាស្រ័យហេតុដូចនេះ ចំពោះសាធារណជន ឬបងប្អូនពល ករខ្មែរទាំងឡាយ ដែលមានបំណងចង់ផ្តល់ព័ត៌មាន ឬសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងពេលធ្វើដំណើរចេញ ចូល និងឆ្លងកាត់ព្រំដែនកម្ពុជា សូមទាក់ទងមកគណៈកម្ម ការ គ.ច.ព.ក តាមប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ខាងលើនេះ៕

website_news/2023171103.txt · Last modified: 2023/11/17 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki