website_news:2023180105

ម៉ាឡេស៊ីពន្លឿនការជ្រើសរើសពលករបរទេសសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ

https://www.information.gov.kh/articles/95735 ចេញផ្សាយ ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៣

រដ្ឋមន្ត្រីក្រសួងធនធានមនុស្សរបស់ប្រទេសម៉ាឡេស៊ី លោក វី ស៊ីវ៉ាគូម៉ារ បាននិយាយកាលពីថ្ងៃទី១៦ ខែមករាថា ការរំពឹងទុកក្នុងការចូលទៅក្នុងប្រទេសម៉ាឡេស៊ីរបស់ពលករបរទេសចំនួន ៥០០ ០០០នាក់នៅក្នុងឆ្នាំនេះនឹងមិនប៉ះពាល់ដល់ឱកាសការងារសម្រាប់អ្នកក្នុងស្រុកនោះទេ។ ដូចដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Bernama មន្ត្រីរូបនេះបាននិយាយថា ពលករមកពីប្រទេសចំនួន១៥ នៅអាស៊ី នឹងត្រូវដាក់ឱ្យធ្វើការងារនៅក្នុងវិស័យមួយចំនួនដែលមិនត្រូវការពលករក្នុងស្រុក ដែលរួមមានការងារចម្ការ កសិកម្ម និងសំណង់។

យោងតាមរូបលោកបានឱ្យដឹងថា ការពឹងផ្អែករបស់ប្រទេសម៉ាឡេស៊ីទៅលើពលករបរទេសក្នុងវិស័យទាំងនោះគឺមានកម្រិតខ្ពស់ណាស់ ហើយបើគ្មានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ក្រុមនោះទេ ប្រតិបត្តិការដ៏ល្អប្រសើររបស់ពួកគេនឹងត្រូវរំខានដែលបណ្តាលឱ្យមានការខាតបង់យ៉ាងច្រើន។ លោកបាននិយាយថា ក្រសួងធនធានមនុស្ស និងក្រសួងមហាផ្ទៃរបស់ប្រទេសម៉ាឡេស៊ី បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីសម្រួល និងពន្លឿនដំណើរការជួលពលករបរទេស ដែលពេលនេះមានរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។

កាលពីខែតុលាឆ្នាំមុន ប្រទេសម៉ាឡេស៊ីត្រូវការពលករបរទេសសរុបចំនួន ៥០០ ០០០នាក់ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដែលជួបប្រទះដោយសហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រដល់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសនេះបន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩៕

website_news/2023180105.txt · Last modified: 2023/01/18 10:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki