website_news:2023180803

នគរបាលជប៉ុនចាប់ខ្លួនជនសង្ស័យឆបោក ២នាក់និងបាននិរទេសចេញពីកម្ពុជា

https://www.khmertimeskh.com/501344424// Khmer Times August 17, 2023

នគរបាលបានចាប់ខ្លួនបុរសជនជាតិជប៉ុនពីរនាក់ កាលពីថ្ងៃពុធជុំវិញការចោទប្រកាន់ថាពួកគេជាប់ពាក់ព័ន្ធនឹងក្រុមឆបោកនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីការនិរទេសចេញពីកម្ពុជា។ ជសង្ស័យឈ្មោះ Shigeru Sato អាយុ៥៥ ឆ្នាំ និង Hiroki Ito អាយុ៤៨ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទឆបោកខណៈជិះយន្តហោះឆ្ពោះទៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ដែលបានចុះចតនៅម៉ោងប្រហែល ៦ព្រឹក។

ប្រភពស៊ើបអង្កេត និងអ្នកដែលដឹងពីរឿងនេះបាននិយាយថា អ្នកទាំងពីរគឺជាមនុស្សចុងក្រោយក្នុងចំណោមក្រុមជនជាតិជប៉ុន៧នាក់ដែលត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងក្រុមឆបោក។ ក្រៅពីនោះ ត្រូវបានបញ្ជូនខ្លួនដល់ប្រទេសជប៉ុនរួចហើយ និងត្រូវបាននគរបាលជប៉ុនធ្វើការសាកសួរ។ ប្រភពស៊ើបអង្កេតបាននិយាយថា អ្នកទាំងពីរត្រូវបានគេសង្ស័យថាបានឆបោកអ្នកស្រុកនៅខេត្ត Saga ។ ការចាប់ខ្លួនអ្នកទាំងពីរនេះ ធ្វើឡើងចំពេលមានករណីជាច្រើនកើតឡើងលើជនជាតិជប៉ុន ដែលប្រើប្រាស់មូលដ្ឋាននៅក្រៅប្រទេស ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងប្រទេសកំណើតរបស់ពួកគេ។

ក្នុងចំណោមនោះ មានសំណុំរឿងឧក្រិដ្ឋកម្ម “Luffy” ដ៏ល្បីមួយ ដែលជនជាតិជប៉ុន ៤នាក់ ត្រូវបាននិរទេសចេញពីប្រទេសហ្វីលីពីន កាលពីខែកុម្ភៈ ពាក់ព័ន្ធនឹងករណីប្លន់មួយចំនួន ដែលរៀបចំនៅទូទាំងប្រទេសជប៉ុន។ ជនសង្ស័យបានហៅខ្លួនឯងថា Luffy ដូចតួអង្គគំនូរជីវចលដ៏ពេញនិយមមួយ៕ Kyodo

website_news/2023180803.txt · Last modified: 2023/08/18 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki