website_news:2023180901

ប្រធានាធិបតី ចិន បង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនជាមួយ កម្ពុជា

https://www.kampucheathmey.com/politics/578976 ថ្ងៃសុក្រ ១៥ កញ្ញា ២០២៣ដោយ Sok Chivon

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជាលើការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខ ហើយបន្តការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ល្បែងស៊ីសងតាមអនឡាញ និងការបោកប្រាស់តាមទូរគមនាគមន៍ជាដើម ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងបែបនេះក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរដ្ឋធានីប៉េកាំងនៅថ្ងៃទី១៥ ខែកញ្ញានេះ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសចិនក៏មាន ឆន្ទៈក្នុងការរក្សាទំនាក់ទំនងជាយុទ្ធសាស្រ្ត និងធ្វើឲ្យមានការផ្លាស់ប្តូរកាន់តែស៊ីជម្រៅលើអភិបាលកិច្ចជាមួយព្រះរាជាណាចក្រកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន បន្ទាប់ពីសម្ដេចចូលកាន់តំណែង ហើយក៏បង្ហាញពីសារៈសំខាន់ដ៏ធំធេងដែលរដ្ឋាភិបាលថ្មីរបស់កម្ពុជាបានផ្សារភ្ជាប់ទំនាក់ទំនងចិន-កម្ពុជា ។ ម្យ៉ាងឆ្នាំនេះក៏ជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា និងឆ្នាំមិត្តភាពចិន-កម្ពុជាផងដែរ ៕

website_news/2023180901.txt · Last modified: 2023/09/18 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki