website_news:2023181002

គណៈកម្មការចំពោះកិច្ចដោះស្រាយដំណើរចេញចូលពលករឆ្លងដែន ចុះជួយសម្រួលដល់ដំណើរចេញចូលរបស់ពលករខ្មែរ តាមច្រកសំខាន់ៗ

https://www.information.gov.kh/articles/115954 AKPចេញផ្សាយ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៣

ក្នុងនាមជាប្រធានទទួលបន្ទកគោលដៅ អនុវត្តតាមមតិណែនាំខ្ពង់ខ្ពស់របស់ឯកឧត្តមសន្តិបណ្ឌិតប្រធានគណៈកម្មការ ឯកឧត្តម សំរិទ្ធ ឌី និងឯកឧត្តម សៀក សុជាតិ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានការណ៍ផ្ទាល់តាមច្រកនីមួយៗ ដើម្បីជួយសម្រួលដល់ដំណើរចេញចូលរបស់ពលករ ទប់ស្កាត់ការយកកម្រៃក្រៅផ្លូវការនានា និងជួយសម្រួលការកកស្ទះនៅតាមច្រកមុន និងក្រោយពេលបុណ្យភ្ជុំបិណ្ឌនេះ។

គណៈកម្មការមានយន្តការ ការងារយ៉ាងម៉ត់ចត់ ដើម្បីជួលដល់ពលករខ្មែរ ឲ្យបានចេញចូលប្រកបការងារដោយសុវត្ថិភាព និងកក់ក្តៅបំផុត តាមការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មការចំពោះកិច្ច ត្រួតពិនិត្យ និងដោះស្រាយដំណើរចេញចូលពលករឆ្លងដែន ក្រោយពីរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចបង្កើតឡើង ដែលមានឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាប្រធានគណៈកម្មការ បានបំពេញកិច្ចការរបស់ខ្លួនយ៉ាងសកម្មតាមគោលដៅបណ្តាខេត្តនៅជាប់ព្រំដែនថៃ ក្នុងនោះមានខេត្តពោធិសាត់ ប៉ៃលិន បាត់ដំបង ដែលមានឯកឧត្តមសំរិទ្ឌ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន។ ដោយឡែកខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ មានឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិជាប្រធាន៕

website_news/2023181002.txt · Last modified: 2023/10/18 10:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki