website_news:2023181204

នគរបាលម៉ាឡេស៊ីចាប់បានមនុស្ស១២នាក់ក្នុងការឆ្មក់បង្ក្រាបករណីជួញដូរមនុស្សទៅបរទេសរួមទាំងប្រទេសកម្ពុជាផងដែរ

https://www.khmertimeskh.com/501407880//?p=1407880 Khmer Times December 16, 2023

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក Datuk Seri Shamsul Anuar Nasarah បានប្រាប់ព្រឹទ្ធសភាម៉ាឡេស៊ីថា នគរបាលបានធ្វើប្រតិបត្តិការជាបន្តបន្ទាប់ចំនួនបួន ហើយបានចាប់ខ្លួនមនុស្សចំនួន១២ នាក់ ចំពោះការជាប់ពាក់ព័ន្ធនឹងបុគ្គលក្នុងស្រុក។ លោក បាននិយាយថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងក្រោមមាត្រាទី១២ និងមាត្រា១៤ នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការប្រឆាំងការរត់ពន្ធជនចំណាកស្រុកឆ្នាំ២០០៧ (Act 670) ។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ ជនជាតិម៉ាឡេស៊ីសរុបចំនួន ១៥៨នាក់ ដែលជាជនរងគ្រោះនៃក្រុមបោកប្រាស់ការងារ នៅតែជាប់គាំងនៅបរទេសគិតត្រឹមខែវិច្ឆិកា។ ពួកគេស្ថិតក្នុងចំណោមជនរងគ្រោះនៃការឆបោកការងារសរុបចំនួន ៤២៨នាក់ ដែលត្រូវបានរាយការណ៍កាលពីពេលមុន។ “គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា នគរបាលភូមិន្ទម៉ាឡេស៊ី (PDRM) បានជួយសង្គ្រោះជនជាតិម៉ាឡេស៊ីចំនួន ២៧០នាក់ ដែលជាប់នៅក្នុងក្រុមទាំងនេះដោយជោគជ័យ។

លោកបានថ្លែងក្នុងអំឡុងពេលវគ្គសំណួរ ចម្លើយថា៖ «សរុបមានរបាយការណ៍នគរបាលចំនួន ៣២៥ ដែលទទួលបានពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា កម្ពុជា ឡាវ និងប្រទេសផ្សេងទៀត»។លោកកំពុងឆ្លើយតបទៅនឹងសំណួររបស់សមាជិកព្រឹទ្ធសភា Datuk Teo Eng Tee ដែលចង់ដឹងពីចំណាត់ការដ៏ទូលំទូលាយរបស់ក្រសួង ដើម្បីដោះស្រាយបញ្ហាករណីក្លែងបន្លំតាមប្រព័ន្ធអនឡាញ ជាមួយនឹងធាតុផ្សំនៃការជួញដូរមនុស្សដែលប្រព្រឹត្តដោយក្រុម ដែលប្រើប្រាស់ពលកម្មដោយបង្ខំដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេស។

លោក Shamsul Anuar បាននិយាយថាកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើង រួមទាំងប្រតិបត្តិការរួមគ្នា ដើម្បីបង្ក្រាបក្រុមបោកប្រាស់ការងារនៅបរទេស និងជួយសង្គ្រោះជនរងគ្រោះ។នគរបាលភូមិន្ទម៉ាឡេស៊ី បានបើកប្រតិបត្តិការរួមគ្នាចំនួន៤លើកជាបន្តបន្ទាប់ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែកក្កដាឆ្នាំនេះ ហើយបានបង្ក្រាបក្រុមល្មើសចំនួន៤ក្រុម នៅជ្រលងភ្នំ Klang និង Johor ។ លោកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងផ្សេងទៀត រួមមានការចូលរួមសហការជាមួយអាជ្ញាធរមកពីប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា និងឡាវ ដើម្បីចែករំលែកព័ត៌មាន និងដំណោះស្រាយក្នុងបេសកកម្មជួយសង្គ្រោះជនរងគ្រោះ។ «យើងក៏បានកំណត់អត្តសញ្ញាណក្រុមល្មើស ជាពិសេសភ្នាក់ងារដែលប្រតិបត្តិការក្នុងប្រទេសម៉ាឡេស៊ី និងបានធ្វើការស៊ើបអង្កេតយ៉ាងទូលំទូលាយដើម្បីសម្រួលដល់ការកាត់ទោស។ លោកបានបន្តថា៖ «យើងក៏កំពុងធ្វើការដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីប្រតិបត្តិការបង្ក្រាបក្រុមលើ្មសនៅក្នុងកម្រិតផ្សេងៗនៃសង្គម រួមទាំងសហគមន៍ជនបទផងដែរ»។ Bernama

website_news/2023181204.txt · Last modified: 2023/12/18 10:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki