website_news:2023191001

ពលកររាប់រយនាក់ត្រឡប់ទៅរកការងារធ្វើនៅថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមកជួបជុំសាច់ញាតិនាបុណ្យភ្ជុំ

https://kohsantepheapdaily.com.kh/article/1820267.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ១៨ ខែ តុលា ឆ្នាំ ២០២៣ ម៉ោង ០៩:០៤

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ពលកររាប់រយនាក់បានត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមកជួបជុំសាច់ញាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។

នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលឈមច្រកខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ ឃើញពលករខ្មែរបានត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃ១ថ្ងៃរាប់រយនាក់ ក្រោយត្រឡប់ជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរួចរាល់។ នគរបាលច្រកទ្វាររូបនោះបានបញ្ជាក់ថា ពលករខ្មែរដែលត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានពលករទៅធ្វើការនៅទីក្រុងបាងកក និងតាមបណ្តាខេត្ត និងចូលធ្វើការតាមបន្ទាត់ព្រំដែននៅផ្សារុងក្លឿ ប្រទេសថៃ។

នគរបាលរូបនោះបានបញ្ជាក់ថា មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញមានបងប្អូនពលករបានត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ១ថ្ងៃមានរាប់រយនាក់ ហើយជាការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំកម្លាំងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយ ប៉ែតបានជូនក្រម៉ាម្នាក់មួយដល់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ។ នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ថា នៅពេលពលករត្រឡប់ចូលមកកម្ពុជា ហើយត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញ គឺមន្ត្រីជំនាញច្រកទ្វារបានសម្រួលបែបបទជូនអោយបានទាន់ពេលវេលាយ៉ាងល្អប្រសើរនិងឆាប់រហ័ស ៕

website_news/2023191001.txt · Last modified: 2023/10/19 09:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki