website_news:2023191201

សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជា ពង្រីកការងារជូនពលរដ្ឋខ្មែរនៅជប៉ុន ៨ពាន់នាក់ ឆ្នាំ ២០២៤

https://www.kampucheathmey.com/business-economic/627670 ថ្ងៃសៅរ៍ ១៦ ធ្នូ ២០២៣ដោយ Sophal Tuon

នៅឆ្នាំ ២០២៤ ពលរដ្ឋខ្មែរ នឹងទទួលបានការងារប្រមាណ ៨ពាន់នាក់បន្ថែមទៀត នៅប្រទេសជប៉ុន។ នេះបើតាមការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន នៅរសៀលថ្ងៃទី១៦ ធ្នូ ២០២៣។

សម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា នៅពេលនេះ ពលរដ្ឋកម្ពុជា រស់នៅប្រទេសជប៉ុន មានប្រមាណជាង ៣ម៉ឺននាក់ ក្នុងនោះ ភាគច្រើនគឺជាកម្មសិក្សាការងារ។ ក្រៅពីនោះមាននិស្សិត និងពលរដ្ឋរស់នៅយូរឆ្នាំនៅទីនេះ។ សម្តេច បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បញ្ជូនពលរដ្ឋទៅប្រទេសជប៉ុននេះ គឺទៅតាមសមត្ថភាពការងារ ដើម្បីបានចំណូលចិញ្ចឹមគ្រួសារ និងបង្កើនជំនាញផ្សេងៗទៀត សម្រាប់អនាគត។

បើតាមសម្តេច ហ៊ុន ម៉ាណែត ក្រុមហ៊ុនជប៉ុន ជាច្រើនបានកោតសរសើរពលរដ្ឋខ្មែរ ដែលជាកម្មករថា មានចរិតស្លូតត្រង់ ស្មោះស្ម័គ្រ និងឧស្សាហ៍ព្យាយាម ដែលនេះគឺជាមោទនភាពរបស់ជាតិខ្មែរ៕

website_news/2023191201.txt · Last modified: 2023/12/19 09:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki