website_news:2023191206

កម្ពុជាបន្តបង្ក្រាបសកម្មភាពជួញដូរមនុស្ស

https://www.khmertimeskh.com/501408675// December 18, 2023

ក្រសួងមហាផ្ទៃបានអោយដឹងនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសៅរ៍ថា កម្ពុជាបានបង្ក្រាបករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទចំនួន ១៣៧ ករណីក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ កើនឡើងពី ១៣៤ ករណីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍បានបញ្ជាក់ថា មានករណីជួញដូរមនុស្សចំនួន២៣ ករណី និង ១១៤ ករណីផ្សេងទៀតពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទពីអំឡុងខែមករាដល់ខែតុលា ហើយអាជ្ញាធរបានចាប់ខ្លួនជនសង្ស័យចំនួន១៦០ នាក់ ក្នុងនោះមានជនបរទេសចំនួន១០នាក់ និងបានជួយសង្គ្រោះជនរងគ្រោះចំនួន ៤២៤នាក់។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិយាយថា ការបង្រ្កាបនេះបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់កម្ពុជាក្នុងការការពារ និងជួយសង្គ្រោះជនរងគ្រោះពីគ្រប់ទម្រង់នៃការជួញដូរមនុស្ស។ លោកជំទាវបានបន្តថា “រដ្ឋាភិបាលនឹងបន្តប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីលុបបំបាត់រាល់ទម្រង់នៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សង្គម”។Xinhua

website_news/2023191206.txt · Last modified: 2023/12/19 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki