website_news:2023200104

ប៊ុលហ្គារីបើកការបង្ក្រាបទូទាំងប្រទេសទៅលើការធ្វើចំណាកស្រុកខុសច្បាប់ និងអ្នកជួញដូរមនុស្ស

https://www.information.gov.kh/articles/95830 ចេញផ្សាយ ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៣

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសប៊ុលហ្គារី លោក អ៊ីវ៉ាន់ ដេមឺដហ្សេវ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសប៊ុលហ្គារីបានបើកការបង្ក្រាបទូទាំងប្រទេសទៅលើការធ្វើចំណាកស្រុកខុសច្បាប់ ហើយនេះជាយុទ្ធនាការដែលត្រូវបានគ្រោងទុកជាយូរមកហើយ។ លោក ដេមឺដហ្សេវ បាននិយាយថា អគ្គនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មរៀបចំទុកជាមុន និងមន្រ្តីប៉ូលីសនៅតាមព្រំដែន ធ្លាប់បានរាយការណ៍អំពីសកម្មភាពដ៏ជោគជ័យនៃយុទ្ធនាការនេះកន្លងមករួចហើយ។ លោកបានកត់សម្គាល់ថា «ក្រុមជួញដូរជនចំណាកស្រុកសំខាន់ៗត្រូវបានចាប់ខ្លួន។ ប្រតិបត្តិការនេះនឹងនៅតែបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះនៅក្នុងប្រទេសតួកគី ក៏ដូចជាប្រទេសប៊ុលហ្គារី»។

បើយោងតាមលោករដ្ឋមន្ត្រីរូបនេះបានឱ្យដឹងថា សកម្មភាពស្រដៀងគ្នានេះត្រូវបានគ្រោងអនុវត្តផងដែរជាមួយប្រទេសក្រិក។ លោកបានបញ្ជាក់ថា «អន្តរកម្ម គឺជាមធ្យោបាយតែមួយគត់ក្នុងការឆ្លើយតបចំពោះឧក្រិដ្ឋកម្មឆ្លងដែន»។ ស្រដៀងគ្នានេះដែរ អគ្គរដ្ឋអាជ្ញា លោក អ៊ីវ៉ាន់ ហ្គេសហេវ បានសរសេរនៅលើបណ្តាញសង្គមធ្វីតធើរថា «ការធ្វើការងាររួមគ្នា និងភាពជាដៃគូ គឺជាមធ្យោបាយតែមួយគត់ដើម្បីការពារប្រជាជន និងផលប្រយោជន៍របស់ប៊ុលហ្គារី»។ លោក ហ្គេសហេវ បានថ្លែងអំណរគុណដល់រដ្ឋអាជ្ញា និងអ្នកស៊ើបអង្កេតនៅទូទាំងប្រទេសប៊ុលហ្គារី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងមន្ត្រីប៉ូលីសរាប់រយនាក់សម្រាប់ការងារដ៏ល្អដែលពួកគេបានអនុវត្តក្នុងការរៀបចំយុទ្ធនាការ និងសម្រាប់អន្តរកម្មប្រកបដោយវិជ្ជាជីវៈរបស់ពួកគេកន្លងមក។

តបតាមការបញ្ជារបស់អគ្គរដ្ឋអាជ្ញាក្នុងការឆែកឆេរលំនៅដ្ឋាន និងរឹបអូសយានយន្តរបស់ ជនសង្ស័យបានឱ្យដឹងថា មានការជួញដូរមនុស្សត្រូវបានធ្វើឡើងនៅទូទាំងប្រទេស។ អគ្គស្នងការរងប៉ូលិសជាតិ អគ្គនាយកដ្ឋាននគរបាលព្រំដែន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានកងរាជអាវុធហត្ថ អគ្គនាយកដ្ឋានកងរាជអាវុធហត្ថ រួមទាំងមន្ត្រីនៃទីភ្នាក់ងាររដ្ឋសម្រាប់សន្តិសុខជាតិបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមន្ត្រីនៃអគ្គនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មរៀបចំទុកជាមុន៕

website_news/2023200104.txt · Last modified: 2023/01/20 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki