website_news:2023200201

តុលាការកំពូល តម្កល់ទោស បុរសជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងអំពើ សញ្ចារកម្មមានស្ថានទម្ងន់ទោស ដោយបើកកន្លែងម៉ាស្សាបង្កប់សេវាផ្លូវភេទ

https://cen.com.kh/archives/618355.html Posted ByPen Srey NeatFebruary 14, 2023

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ បានប្រកាសសាលដីកា តម្កល់ទោស បុរសជនជាប់ចោទម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងអំពើ សញ្ចារកម្មមានស្ថានទម្ងន់ទោស ដោយបើកកន្លែងម៉ាស្សាបង្កប់សេវាផ្លូវភេទ ប្រព្រឹត្តនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប កាលពីអំឡុងឆ្នាំ ២០២១។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ យិន ង៉ែត ភេទប្រុស កើតឆ្នាំ ១៩៧០ ។ នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ យិន ង៉ែត ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តដល់ជនរងគ្រោះចំនួនម្នាក់ៗ ២ លានរៀល ក្រោមការចោទប្រកាន់ពីបទ : សញ្ចារកម្មមានស្ថានទម្ងន់ទោសទក់ទងនឹងជនរងគ្រោះ តាមមាត្រា ២៥ និង មាត្រា ២៧ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ ។

ជនជាប់ចោទ បានប្តឹងរឧទ្ទរណ៍ ខណៈ សាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល និងឲ រួចផុតពីបទចោទ ពីបទសញ្ចារកម្មមានស្ថានទម្ងន់ទោសទក់ទងនឹងជនរងគ្រោះ។ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។ ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ០៤ មករា ឆ្នាំ ២០២០ នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចជំនាញដកហូតវត្ថុតាងរួមមាន៖ – ទូរស័ព្ទដៃចំនួន ១ គ្រឿង និងក្រដាសសើមសម្រាប់ជួតទឹកកាមចំនួន ១២ ដុំ – ស្រោមអនាម័យ មួយចំនួនទៀត ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2023200201.txt · Last modified: 2023/02/20 09:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki