website_news:2023200204

ថៃ ប្រកាស! ពលករចំណាកស្រុក រួមទាំងខ្មែរផងដែរ បើលួចការងារប្រជាជនរបស់ខ្លួន នឹងត្រូវពិន័យ

https://www.kampucheathmey.com/global-news/464529 ថ្ងៃពុធ ១៥ កុម្ភៈ ២០២៣ដោយ Sok Sovann

ប្រទេសថៃ នឹងពិន័យតាមច្បាប់លើពលករចំណាកស្រុក ប្រសិនបើរកឃើញថា ពួកគេលួចការងាររបស់ប្រជាជនថៃ។ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យនាយកដ្ឋានការងារ អនុវត្តច្បាប់ជាបន្ទាន់ ខណៈមានពលករចំណាកស្រុកកាន់តែច្រើនឡើងៗ កំពុងធ្វើការងារដែលថៃកំណត់ទុកឲ្យពលរដ្ឋរបស់ខ្លួន។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរបាន ធ្វើការវាយឆ្មក់កន្លែងធ្វើការចំនួន ១៤១០៤កន្លែង នៅទូទាំងប្រទេសចន្លោះខែតុលាឆ្នាំមុន ដល់ថ្ងៃចន្ទទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាលទ្ធផលរកឃើញថា ពលករចំណាកស្រុកចំនួន៦០០នាក់ បានបំពានច្បាប់ទាក់ទងនឹងការងារបម្រុង។ នាយកដ្ឋានការងារបានពិនិត្យពលករចំណាកស្រុកចំនួន ១៩៦៤០២នាក់ ដែលក្នុងនោះមានមីយ៉ាន់ម៉ា២៦៤នាក់, កម្ពុជា១២១នាក់, ឡាវ១២១នាក់, វៀតណាម៩៧នាក់, ឥណ្ឌា៣៩នាក់, និង២៨នាក់មកពីប្រទេសផ្សេងៗ ហើយរកឃើញថា ក្នុងចំណោមពួកគេ មាន៦០០នាក់ បានធ្វើការងារ ដែលបម្រុងទុកសម្រាប់ប្រជាជនថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

រដ្ឋមន្ត្រីក្រសួងការងារ លោក Suchart Chomklin បានព្រមានថា ពលករចំណាកស្រុកដែលត្រូវបានគេរកឃើញថា ធ្វើការដោយគ្មានប័ណ្ណការងារត្រឹមត្រូវ ឬកំពុងធ្វើការងារមានកម្រិត អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់៥០០០០បាត។ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin លើសពីនេះ និយោជកដែលត្រូវគេរកឃើញថា បានជួលកម្មករចំណាកស្រុកបែបនេះ ក៏នឹងត្រូវពិន័យជាប្រាក់ដល់ទៅ ១០០ ០០០បាតផងដែរ សម្រាប់ការបំពានច្បាប់ឆ្នាំ២០១៧។ លោកបញ្ជាក់ថា “ប្រសិនបើពលករចំណាកស្រុកប្រព្រឹត្តល្មើសដដែលៗ និយោជករបស់ពួកគេនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ ពិន័យជាប្រាក់រហូតដល់២០០ ០០០បាតឬទាំងពីរ។ ពួកគេក៏នឹងមិនអនុញ្ញាតឲ្យជួលពលករចំណាកស្រុករយៈពេល៣ឆ្នាំផងដែរ”។

យោងតាមអគ្គនាយកនៃអគ្គនាយកដ្ឋានការងារ បានបញ្ជាក់ថា យោងតាមសេចក្តីប្រកាសរបស់ក្រសួង ពលករចំណាកស្រុកត្រូវបានហាមឃាត់យ៉ាងច្បាស់លាស់ពីការងារ ដែលត្រូវបានគេបម្រុងទុកកំណត់សម្រាប់តែពលរដ្ឋថៃប៉ុណ្ណោះ។ការងារទាំងនោះរួមមានអ្នកបើកបរដឹកជញ្ជូនសាធារណៈជាងចម្លាក់និងជាងកាត់សក់ជាដើម៕

website_news/2023200204.txt · Last modified: 2023/02/20 09:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki