website_news:2023200207

ពលករចំណាកស្រុករួមទាំងពលករខ្មែរ ត្រូវបានហាមឃាត់ចំពោះការដណ្តើមការងារពលរដ្ឋថៃ

https://www.khmertimeskh.com/501240025// Khmer Times February 16, 2023

រដ្ឋមន្ត្រីក្រសួងការងារ លោក Suchart Chomklin បានបញ្ជាឱ្យនាយកដ្ឋានការងារ អនុវត្តច្បាប់ឱ្យបានឆាប់រហ័ស ទប់ទល់នឹងការកើនឡើងនៃចំនួនពលករចំណាកស្រុក ដែលចាប់យកការងារដែលបម្រុងទុកសម្រាប់ពលរដ្ឋថៃ។ ចំណាត់ការនេះធ្វើឡើងតាមការណែនាំរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដើម្បីគ្រប់គ្រងពលករបរទេសឱ្យបានត្រឹមត្រូវ។ ចាប់ពីខែតុលាឆ្នាំមុន រហូតដល់ថ្ងៃច័ន្ទ អាជ្ញាធរបានឆ្មក់ចូលកន្លែងធ្វើការចំនួន ១៤,១០៤ នៅទូទាំងប្រទេស ហើយបានរកឃើញថា ពលករចំណាកស្រុកចំនួន ៦០០នាក់ ដែលបានបំពានច្បាប់ការងារបម្រុង។

ក្រសួងបានចុះពិនិត្យលើពលករចំណាកស្រុកចំនួន ១៩៦,៤០២នាក់។ ក្នុងចំណោមកម្មករចំនួន ៦០០នាក់ ដែលបានចាប់យកការងារដែលហាមឃាត់ មានកម្មករចំនួន ២៦៤នាក់ មកពីប្រទេសមីយ៉ាន់ម៉ា ១២១នាក់មកពីកម្ពុជា៩៧នាក់មកពីឡាវ៣៩នាក់មកពីវៀតណាម ៥១នាក់មកពីឥណ្ឌា និង២៨នាក់មកពីប្រទេសផ្សេងៗ ។

លោក Suchart បានព្រមានថា ពលករចំណាកស្រុកនឹងត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ៥០,០០០បាត ចំពោះការធ្វើការដោយគ្មានលិខិតអនុញ្ញាតការងារត្រឹមត្រូវ ឬពាក់ព័ន្ធក្នុងការងារដែលត្រូវបានហាមឃាត់។ និយោជកក៏នឹងត្រូវពិន័យជាប្រាក់ដល់ទៅ ១០០,០០០បាត សម្រាប់ការជួលពលករចំណាកស្រុកម្នាក់ ចំពោះការបំពានច្បាប់គ្រប់គ្រងពលករបរទេសឆ្នាំ២០១៧។ ប្រសិនបើពលករចំណាកស្រុកប្រព្រឹត្តល្មើសម្តងទៀត និយោជករបស់ពួកគេនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ២០០,០០០បាត សម្រាប់ពលករចំណាកស្រុកម្នាក់ ឬរងទទួលទោសទាំងពីរករណី។ លោក Suchart បាននិយាយថា ពួកគេក៏នឹងត្រូវរងការព្យួររយៈពេលបីឆ្នាំពីការផ្តល់ការងារដល់ពលករចំណាកស្រុកផងដែរ។

អគ្គនាយកនៃអគ្គនាយកដ្ឋានការងារលោក Pairoj Chotikasathien បាននិយាយថា សេចក្តីប្រកាសរបស់ក្រសួងបានចែងយ៉ាងច្បាស់ថា ពលករចំណាកស្រុកត្រូវបានហាមឃាត់មិនឱ្យធ្វើការក្នុងបញ្ជីការងារជាច្រើនដែលបានបម្រុងទុកសម្រាប់ពលរដ្ឋថៃ ដូចជាអ្នកបើកបរដឹកជញ្ជូនសាធារណៈ ជាងចម្លាក់ឈើ ឬជាងកាត់សក់ជាដើម។ នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងនឹងការងារ ជនចំណាកស្រុកត្រូវបានកំណត់ត្រឹមតែការងារពីរប្រភេទប៉ុណ្ណោះ គឺការងារមិនមែនជំនាញ និងការងារលក់ទំនិញតាមហាង ដើម្បីធានាថាមិនមានការខ្វះខាតការងារសម្រាប់ជនជាតិថៃ។ លោកបានបន្តថា ការងារដែលត្រូវបានហាមឃាត់ភាគច្រើន ដែលធ្វើដោយពលករចំណាកស្រុកគឺការលក់ដូរតាមផ្លូវ ការងារធ្វើសក់ ការងារដឹកជញ្ជូនសាធារណៈ និងការម៉ាស្សាបែបបុរាណ។

ប្រភពពីនាយកដ្ឋានទី១ នៃការិយាល័យអន្តោប្រវេសន៍បាននិយាយថា កាលពីសប្តាហ៍មុន នគរបាលអន្តោប្រវេសន៍បានចាប់ខ្លួនមនុស្ស ១១នាក់ មកពីប្រទេសមីយ៉ាន់ម៉ាពីបទលក់នំរ៉ូទី និងនំ kebabs ដោយខុសច្បាប់នៅលើផ្លូវ Khao San ដ៏ពេញនិយម។ Bangkok Post

website_news/2023200207.txt · Last modified: 2023/02/20 09:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki